ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ==> នាយឧត្តមសេនីយ៍ ស ថេត ទទួលគ្រឿងឧបភោគបរិភោគពី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ព្រីនស៍ សម្រាប់ឧបត្ថម្ភដល់កងកម្លាំង ==> អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះទៅពិនិត្យប្រឡាយស្ថានីយបូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយបឹងត្របែក ==> ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្រធានអង្គភាពជួបជុំ និងចែករំលែកបទពិសោធន៍ ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណលោក លី ហុង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ==> ឯកឧត្ដម គង់ វិបុល និងលោកជំទាវ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ដឹកនាំកម្លាំងក្រោមឱវាទគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃចន្ទ! ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង! ==> អតីតយុទ្ធជន និងពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្នុងឱកាសទទួលអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ==> កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក
0

អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធក្រុងស្រុក ត្រូវពិនិត្យរាល់ការចាក់បំពេញអាចម៌ដី នៅទីតាំងនានានៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានអាជីវកម្មធំៗ

អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធក្រុងស្រុក ត្រូវពិនិត្យរាល់ការចាក់បំពេញអាចម៌ដី នៅទីតាំងនានានៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានអាជីវកម្មធំៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង  ពោធិ៍សា  អភិបាលខេត្តស្វាយរៀង បានណែនាំអាជ្ញាធក្រុង ស្រុកត្រូវពិនិត្យតាមដានរាល់ការចាក់បំពេញអាចម៌ដីនៅទីតាំងនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានអាជីវកម្មធំៗ ត្រូវឱ្យមានច្បាប់អនុញ្ញាតមុននឹងជីក ឫដឹកជញ្ជូន ទន្ទឹមនោះត្រូវពិនិត្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាស់ដូចជា៖ ដីព្រៃដីបឹងជាដើមមកធ្វើជាកម្មសិទ្ធ។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាការចូលរួមសហការជាមួយ ស.ស.យ.ក ក្រុង ស្រុក ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងនានាក្នុងមូលដ្ឋានក្រុងស្រុកនីមួយៗ។  

លោកអភិបាលខេត្តបានផ្តាំផ្ញើ និងដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការការពារគ្រោះអគ្គិសភ័យក្នងរដូវរាំងស្ងួតនេះ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាព
*ទី២៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អនូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ
*ទី៣៖ ត្រូវបន្តការសហការសមត្ថកិច្ចពាក់ព័ន្ធក្នុងការរៀបចំពិនិត្យធ្វើតេស្តរកសាធាតុញៀន នៅតាមរដ្ឋបាលក្រុង  ស្រុក និងមន្ទីរអង្គភាពនានាក្នុងខេត្ត
*ទី៤៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន
*ទី៥៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
*ទី៦៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.