ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចុះផ្សាយ The Cambodia Daily ដែលចោទប្រកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ហេង សួរ ដោយគ្មានមូលដ្ឋានពាក់ព័ន្ធដី៤០០ហិកតា  ==> ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> លោក លី ឡា បរិច្ចាគថវិកា ១ពាន់ដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> លោក នេត្រ ភក្ត្រា នាំយកថវិកា២៧លានរៀល ជូនដល់មន្ដ្រីជំនាញស្ដារបឹងកូនសត្វ នៅស្រុកឆ្លូង ដើម្បីស្រោចស្រពលើផ្ទៃដីកសិកម្ម របស់ប្រជាពលរដ្ឋជិត៧០០ហិកតា ==> រដ្ឋមន្រ្តី នេត្រ ភក្ត្រា ចុះពិនិត្យ និងស្វែងយល់បន្ថែមពីដំណើរការ នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ​នៅខេត្តក្រចេះ និងការអនុវត្តនូវគោលការណ៍ នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញត្រឡប់មកដល់កម្ពុជា​វិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយលទ្ធផលល្អប្រសើរ នៅលើ​ទឹកដីកូរ៉េ​ខាង​ត្បូង ==> តំណាងនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា អគារសិក្សា១ខ្នង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត ស្រុកកំចាយមារ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ​រាជរដ្ឋាភិបាលនឹងប្រឹងប្រែងថែរក្សាសុខសន្តិភាព ​អភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស​  ==> ប្រសានស៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ ==> លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកឯកឧត្តម វូ ហាក់
0

នាយឧត្តមសេនីយ៍ ស ថេត ទទួលគ្រឿងឧបភោគបរិភោគពី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ព្រីនស៍ សម្រាប់ឧបត្ថម្ភដល់កងកម្លាំង

នាយឧត្តមសេនីយ៍ ស ថេត ទទួលគ្រឿងឧបភោគបរិភោគពី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ព្រីនស៍ សម្រាប់ឧបត្ថម្ភដល់កងកម្លាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួល មីម៉ាម៉ាចំនួន៥០ធំ ស្មើនឹង៣០០តូច ពី លោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព, ទឹកផ្លែឈើចំនួន ៥០០កេស ទឹកបរិសុទ្ធចំនួន ៥០០កេស ពីតំណាងអ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព, អ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនគរបាលជាតិ ដើម្បីថ្លែងអំណរគុណចំពោះការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបង្កើតបាននូវបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កាយវិការដ៏ឧត្តុង្គឧត្តមនេះ បានឆ្លុះបញ្ចាំងអំពីទឹកចិត្តដ៏សប្បុរស ហើយក៏ជាការចូលរួមចំណែកលើកទឹកចិត្ត និងជំរុញស្មារតីរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ជំនួសមុខកងកម្លាំងនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ និងជូនពរលោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ, អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.