ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន
0

លោក ហ៊ុន កុសល៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ធ្វើឱ្យពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន

លោក ហ៊ុន កុសល៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ធ្វើឱ្យពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន កុសល អតីតសកម្មជនរបស់ក្រុមប្រឆាំង ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេមលើកទី៣២ គឺជាប្រវត្តិសាស្រ្តដ៏កក្រើក មានតម្លៃបំផុត និងជាចំណែកដ៏ធំបំផុតដើម្បីលុបបំបាត់ប្រវត្តិសាស្រ្តវាលពិឃាតដែលជាស្លាកស្នាមប្រវត្តិសាស្រ្តឈឺចាប់របស់ជាតិខ្មែរ។ ពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំង។

លោក ហ៊ុន កុសល បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រជាជាតិខ្មែរទៅរកមោទនភាពយ៉ាងក្រៃលែងនៅលើឆាកអន្តរជាតិ។

តាមរយៈទំព័រ Facebook នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ៊ុន កុសល ក៏បានរំលឹកថា ជារឿងដ៏គួរសោកស្តាយបំផុតមួយក្នុងនៅក្នុងជីវិតរបស់លោក គឺធ្លាប់ជំទាស់ទៅនឹងការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរអង្គរ ជាពន្ធុពង្សអ្នកបង្កើត និងការពារប្រទេសជាតិយើង។ ទោះជាប្រវត្តិសាស្រ្តជាតិខ្មែរបានដាច់គ្នាជាច្រើនសម័យកាលក៏ដោយ ប៉ុន្តែពន្ធុពង្ស ឬឈាមជ័រអ្នកបង្កើតប្រទេសរបស់ខ្មែរបានបន្តភ្ជាប់រហូតមក។ អ្នកច្រណែនប្រាកដជាមិនសប្បាយចិត្តនៅពេលយើងនិយាយថា «កូនប្រុសក្រោមពន្លឺព្រះចន្ទ» គឺសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែយើងមិនបានបរិយាយតម្រូវចិត្តនិន្ទាអ្នកច្រណែនឈ្នានីសទេ។

លោកបានរៀបរាប់ថា យើងនិយាយអ្វីជាកំណត់ត្រាប្រវត្តិសាស្រ្តដែលប្រជាជនខ្មែរកំពុងលើកតម្កើង និងស្ញប់ស្ញែងតែប៉ុណ្ណោះ។ កិត្តិយស, ភាពថ្លៃថ្នូរ, ចិត្តប្រកបដោយព្រហ្មវិហារធម៌, មរតកជាតិ, សមិទ្ធផលរបស់ជាតិកំពុងលូតលាស់បច្ចុប្បន្ន គឺសក្តិសមបំផុតសម្រាប់ សម្តេចតេជោ ហ៊ុន សែន ជាកលបុត្រខ្មែរអង្គរដែលប្រសូត្រឡើងក្រោមពន្លឺព្រះចន្ទយ៉ាងចិញ្ចែញចិញ្ចាចបានផ្តល់នូវភាពសុខដុម និងសោមនស្សចិត្តដល់ជនប្រុសស្រីទាំងឡាយនៅក្នុងនគរ។

បន្ថែមពីនេះ លោក ហ៊ុន កុសល បានបង្ហាញសេចក្តីរំជួលចិត្តយ៉ាងក្រៃលែងចាប់តាំងពីថ្ងៃដែលលោកបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ និងចាប់តាំងពីថ្ងៃដែលខ្លួនលោកបានចូលរួមទស្សនាថ្ងៃបើកស៊ីហ្គេម (Sea Game 2023) ថ្ងៃទី០៥ ខែឧសភា ហើយនឹងចូលរួមទស្សនាពិធីបិទស៊ីហ្គេមជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នៅវេលាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

អតីតសកម្មជនរបស់ក្រុមប្រឆាំងរូបនេះ បានបញ្ជាក់ថា «Sea Game កម្ពុជា ឆ្នាំ២០២៣ បានផ្តិតជាប់យ៉ាងជ្រៅនៅក្នុងចក្ខុ និងបេះដូងរបស់ប្រជាជាតិខ្មែររួចហើយ ខ្ញុំមិនបាច់បរិយាយច្រើនទេ ព្រោះបងប្អូនជនរួមជាតិខ្មែរបានឃើញដោយផ្ទាល់ និងកោតសរសើរគ្រប់ៗគ្នារួចហើយ។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជាមួយនេះបងប្អូនជនរួមជាតិគ្រាន់តែដឹងថា ប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះបានខាំផ្អោបជាប់យ៉ាងណែនដូចគ្នាទៅនឹងការខាំផ្អោបជាប់គ្នានៃសិលាអង្គរ គឺខាំផ្អោបយ៉ាងណែនជាមួយប្រាជ្ញញាណអមដោយចក្ខុវិស័យដ៏វែងឆ្ងាយបំផុតសម្រាប់ជាតិខ្មែររបស់សម្តេចតេជោ ហ៊ុន សែន»។

លោក ហ៊ុន កុសល បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រវត្តិសាស្រ្តដ៏កក្រើកនេះជាបច្ច័យដ៏មានតម្លៃបំផុត និងជាចំណែកដ៏ធំបំផុតដើម្បីលុបបំបាត់ប្រវត្តិសាស្រ្តវាលពិឃាតដែលជាស្លាកស្នាមប្រវត្តិសាស្រ្តឈឺចាប់របស់ជាតិខ្មែរ។ ពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំង។ កាសែតអន្តរជាតិធំៗយ៉ាងច្រើនកុះករបានចុះផ្សាយពីកម្ពុជា និង Sea Game2023 កម្ពុជា។ ទាំងនេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាជាប្លង់មេដឹកនាំប្រទេសដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាបាលកម្ពុជា»៕

 

Filed in: Uncategorized, កសិកម្ម, គ្រឿងញៀន, គ្រោះថ្នាក់​ចរាចរណ៍, បញ្ហាផ្លូវភេទ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ, ព័ត៌មានអន្តរជាតិ, រាយការណ៍ពិសេស, វប្បធម៌, សកម្មភាពអាវុធហត្ថ, សន្តិសុខ សង្គម, សិល្បៈ, សូម​ជួយ​ស៊ើប​អង្កេត, សេដ្ឋកិច្ច, ស្នាដៃ​ និង អភិវឌ្ឍន៍, អគ្គិភ័យ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.