ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ គង់ កៃដូ នាយករងខុទ្ទកាល័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមការងារ បាននាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំនួន ១០លានរៀល ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ សន្តិសុខខណ្ឌមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ==> រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចុះផ្សាយ The Cambodia Daily ដែលចោទប្រកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ហេង សួរ ដោយគ្មានមូលដ្ឋានពាក់ព័ន្ធដី៤០០ហិកតា  ==> ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> លោក លី ឡា បរិច្ចាគថវិកា ១ពាន់ដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> លោក នេត្រ ភក្ត្រា នាំយកថវិកា២៧លានរៀល ជូនដល់មន្ដ្រីជំនាញស្ដារបឹងកូនសត្វ នៅស្រុកឆ្លូង ដើម្បីស្រោចស្រពលើផ្ទៃដីកសិកម្ម របស់ប្រជាពលរដ្ឋជិត៧០០ហិកតា ==> រដ្ឋមន្រ្តី នេត្រ ភក្ត្រា ចុះពិនិត្យ និងស្វែងយល់បន្ថែមពីដំណើរការ នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ​នៅខេត្តក្រចេះ និងការអនុវត្តនូវគោលការណ៍ នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញត្រឡប់មកដល់កម្ពុជា​វិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយលទ្ធផលល្អប្រសើរ នៅលើ​ទឹកដីកូរ៉េ​ខាង​ត្បូង ==> តំណាងនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា អគារសិក្សា១ខ្នង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត ស្រុកកំចាយមារ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ​រាជរដ្ឋាភិបាលនឹងប្រឹងប្រែងថែរក្សាសុខសន្តិភាព ​អភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស​  ==> ប្រសានស៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ
0

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្រធានអង្គភាពជួបជុំ និងចែករំលែកបទពិសោធន៍ ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្រធានអង្គភាពជួបជុំ និងចែករំលែកបទពិសោធន៍ ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាលអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក»។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកា នៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្ដើម នៃពិធីបើកសិក្ខាសាលានាព្រឹកនេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងថ្ងៃនេះ។ ទន្ទឹមនេះ លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា សិក្ខាសាលាផ្សព្វផ្សាយក្នុងពេលនេះ ពិតជាមានសារៈសំខាន់ ចំពោះការអភិវឌ្ឍសម្រាប់អង្គភាពផ្ដល់សេវាសាធារណៈក្នុងថ្នាក់មូលដ្ឋាន ដែលជាផ្នែកមួយជួយពង្រឹងលើគុណភាពសេវារបស់អង្គភាព។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា «ការបង្កើតកម្មវិធីវាយតម្លៃ និងទទួលស្គាល់ការផ្តល់សេវាសាធារណៈគំរូនេះ ជាឱកាសមួយដ៏ធំធេងណាស់ សម្រាប់ជួបជុំគ្នា ពិគ្រោះយោបល់គ្នា ត្រង់ទៅត្រង់មក ក៏ដូចជាការរៀនសូត្របទពិសោធន៍ពីអង្គភាពជោគជ័យក្នុងការផ្តល់សេវា»។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាឱកាសសម្រាប់ការចែករំលែកបទពិសោធន៍ ថាតើថា្នក់ជាតិ និងថ្នាក់កម្រិតខេត្ត ក្រុង ស្រុក ជាមួយនឹងប្រតិបត្តិករនៅមូលដ្ឋាន ជួយគ្នា សហការគ្នាបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការផ្តល់សេវា បានកម្រិតណា ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទទួលយកនូវសេវា មានការសប្បាយរីករាយ។

គួរបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ជាសិក្ខាថ្នាក់តំបន់ទី៤ ដែលមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៦ ទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយរៀបចំឲ្យមានបទបង្ហាញផ្សព្វផ្សាយចំនួន១៤ និងវេទិកាសំណួរ និងចម្លើយចំនួន៤ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឲ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ របស់សមាជិក នៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ.៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.