ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ គង់ កៃដូ នាយករងខុទ្ទកាល័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមការងារ បាននាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំនួន ១០លានរៀល ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ សន្តិសុខខណ្ឌមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ==> រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចុះផ្សាយ The Cambodia Daily ដែលចោទប្រកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ហេង សួរ ដោយគ្មានមូលដ្ឋានពាក់ព័ន្ធដី៤០០ហិកតា  ==> ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> លោក លី ឡា បរិច្ចាគថវិកា ១ពាន់ដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> លោក នេត្រ ភក្ត្រា នាំយកថវិកា២៧លានរៀល ជូនដល់មន្ដ្រីជំនាញស្ដារបឹងកូនសត្វ នៅស្រុកឆ្លូង ដើម្បីស្រោចស្រពលើផ្ទៃដីកសិកម្ម របស់ប្រជាពលរដ្ឋជិត៧០០ហិកតា ==> រដ្ឋមន្រ្តី នេត្រ ភក្ត្រា ចុះពិនិត្យ និងស្វែងយល់បន្ថែមពីដំណើរការ នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ​នៅខេត្តក្រចេះ និងការអនុវត្តនូវគោលការណ៍ នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញត្រឡប់មកដល់កម្ពុជា​វិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយលទ្ធផលល្អប្រសើរ នៅលើ​ទឹកដីកូរ៉េ​ខាង​ត្បូង ==> តំណាងនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា អគារសិក្សា១ខ្នង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត ស្រុកកំចាយមារ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ​រាជរដ្ឋាភិបាលនឹងប្រឹងប្រែងថែរក្សាសុខសន្តិភាព ​អភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស​  ==> ប្រសានស៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ
0

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះទៅពិនិត្យប្រឡាយស្ថានីយបូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយបឹងត្របែក

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះទៅពិនិត្យប្រឡាយស្ថានីយបូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយបឹងត្របែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ស្ថានីយបូមទឹកបឹងទំពន់ ជាស្ថានីយបូមទឹក ដែលធំជាងគេនៅភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគូប ហើយស្ថានីយនេះ ក៏ជាស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធទៅពិនិត្យប្រឡាយស្ថានីយបូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយបឹងត្របែក នាព្រឹកថ្ងៃ៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា អាជ្ញាធររិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង។

លោក ឃួង ស្រេង បានថ្លែងថា ស្ថានីយបូមទឹកបឹងទំពន់ជាស្ថានីយបូមទឹក ដែលធំជាងគេ នៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជានៅ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល។

ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ មានគម្រោង ចំនួន៥០គម្រោង ហើយក្នុងគម្រោងនេះ ប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញ នឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះ ក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។

ទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងអោយបាន ការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយបូមទឹកបឹងទំពុនបានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៣៣ម៉ែត្រគុប ក្នុង១វិនាទី យើងក៏នឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន០២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពុន នឹងមានសមត្ថភាពបូមទឹកបាន៤៥ម៉ែត្រគុប ក្នុង១វិនាទី។ ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញ យើងមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្ត ហើយយើងក៏មានគម្រោងពង្រីក និងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ៦ម៉ែត្រផងដែរ។

គួរបញ្ជាក់ថា នៅភ្នំពេញមានស្ថានីយបូមទឹកទាំង១៤កន្លែង ហើយនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើអោយរាជធានីភ្នំពេញ អស់ក្តីបារម្ភ រឿងលិចយូរទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.