ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញសំណេះសំណាល ជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិនៅទូទាំងសង្កាត់ទូលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជា ចេញពី CLV-DTA ==> ពិធីប្រគល់បណ្ណ័សរសើរដល់សិស្ស ជាប់និទ្ទេស A ចំនួន ៤០៨នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀងខេត្តស្វាយរៀង ==> សម្តេចតេជោ ហ៊ុន សែន ប្រកាសថា៖ «កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម» ==> ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូច ខណៈជនរងគ្រោះចង់ឃើញសមត្ថកិច្ច ផ្តល់មធ្យោបាយងាយស្រួលសម្រាប់ប្តឹង ឬរាយការណ៍ ==> ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់តំណាងនាំយកអំណោយប្រគល់ជូនដល់មណ្ឌលកុមារវិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស! ==> រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំណែនាំពីការរៀបចំពិធីបុណ្យអុំទូកនៅពាក់កណ្តាលខែតុលាខាងមុខ ==> ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ នៅ​ចំណុច​បឹង​ក្អែក​ពង ចំណុច​មេទឹក​បាក់មែក ចំណុច​មេទឹក​ស្វា​ខម ចំណុច​មេទឹក​ស្ដី​ទ្រេត និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់ ==> រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញា

ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ចេញ​សេចក្តីអំពាវនាវ ស្ដី​ពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ

ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ចេញ​សេចក្តីអំពាវនាវ ស្ដី​ពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តីអំពាវនាវ ស្ដី​ពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការកោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព​ជា​ទីបំផុត ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែល​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុសផុល រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការបាត់បង់​ជីវិត រងរបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នា​ពេល​កន្លង​ទៅ​។​

​ប៉ុន្តែ​នៅ​រាល់​ឱកាស​ពិធីបុណ្យ​ផ្សេងៗ ការធ្វើ​ចរាចរណ៍​តែង​កើនឡើង​យ៉ាង​មមាញឹក ព្រមជាមួយ​នោះ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រួម​ទាំង​ជនរងគ្រោះ និង​ការខូចខាត​ទ្រព្យសម្បត្តិ តែង​មាន​កំណើន​ខ្ពស់ គួរឱ្យកត់សម្គាល់​។​

​ភាគច្រើន​នៃ​មូលហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី​ការ​បើកបរ​យានយន្ត​មិន​គោរព​ច្បាប់ ឬ​ធ្វេសប្រហែស​ដូចជា បើកបរ​លើស​ល្បឿន​កំណត់ ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​មិន​គោរព​សិទ្ធិ​អាទិភាព​ជា​ដើម​។​

​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤ ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវ ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូម​មេត្តា​ខិតខំ​យកចិត្តទុកដាក់​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដោយ​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖

១៖ អ្នកបើកបរ​ត្រូវ​បន្ថយល្បឿន​បើក​បរ​តាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្ដែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ឬ​ផ្លូវ​រអិល​។​ល​។​
២៖ អ្នកបើកបរ​ត្រូវ​បើកបរ​បន្ថយល្បឿន​នៅពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ តាមច្បាប់ ផ្លាកសញ្ញា​សិទ្ធិ​អាទិភាព និង​ការយោគយល់​អាធ្យាស្រ័យ​។​
៣៖ អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ជាប់​ជាប្រចាំ​។​
៤៖ អ្នកបើកបរ​មុននឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា​ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀសវាង​ការ​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន​។​
៥៖ ត្រូវ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត​ជាប្រចាំ ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វាំង ភ្លើង​បំភ្លឺ​។​ល​។​
៦៖ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​ទោះ​ជិត ឬ​ឆ្ងាយ គ្រប់ពេលវេលា​។​
៧៖ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូម​កុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ជា​ពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើដំបូល​។​
៨៖ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​គោរព​ច្បាប់ ប្រុងប្រយ័ត្ន​ជានិច្ច សីលធម៌​រក្សា​សុវត្ថិភាព និង​ការយោគយល់​អធ្យាស្រ័យ​ក្នុង​ការបើកបរ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សម្តែង​នូវ​សេចក្តីសង្ឃឹម និង​ជឿទុកចិត្ត​លើ​ស្មារតី​ប្រុងប្រយ័ត្ន​របស់​សាធារណជន​ក្នុង​ការអនុវត្ត​សេចក្តីអំពាវនាវ​នេះ ដើម្បី​នាំមក​នូវ​សុវត្ថិភាព និង​សេចក្តីសុខ​សប្បាយ រីករាយ​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំនេះ កុំ​ឱ្យ​ថ្ងៃ​សប្បាយ​ក្លាយជា​ថ្ងៃ​កើតទុក្ខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.