ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ==> មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍ ==> រោងចក្រទី២ នៃ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ  ==> ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញសំណេះសំណាល ជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិនៅទូទាំងសង្កាត់ទូលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជា ចេញពី CLV-DTA ==> ពិធីប្រគល់បណ្ណ័សរសើរដល់សិស្ស ជាប់និទ្ទេស A ចំនួន ៤០៨នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀងខេត្តស្វាយរៀង ==> សម្តេចតេជោ ហ៊ុន សែន ប្រកាសថា៖ «កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម» ==> ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូច ខណៈជនរងគ្រោះចង់ឃើញសមត្ថកិច្ច ផ្តល់មធ្យោបាយងាយស្រួលសម្រាប់ប្តឹង ឬរាយការណ៍ ==> ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់តំណាងនាំយកអំណោយប្រគល់ជូនដល់មណ្ឌលកុមារវិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!

ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញសំណេះសំណាល ជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិនៅទូទាំងសង្កាត់ទូលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញសំណេះសំណាល ជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិនៅទូទាំងសង្កាត់ទូលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញសំណេះសំណាល ជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិនៅទូទាំងសង្កាត់ទូលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទូទាំងសង្កាត់ទួលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងឱកាសបុណ្យកាន់ និងភ្ជុំបិណ្ឌ ដែលបុណ្យប្រពៃណីជាតិខ្មែរ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ប្រសាសន៍លើកឡើងថា៖ ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខ​នៅ​ក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការ​រស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះ​ពាល់ ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់ នូវរាល់​បទ​ល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេង​ទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿង ញៀន ផង​ដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួម ចំណែក នៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពី​សមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋាន​របស់ខ្លួន ។

លោកជំទាវ អភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ សមាជិកភូមិ និងបងប្អូនប្រជាការពារទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលធ្វើអ្វីៗដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងការចាញ់បោក ក្រុមជនអគតិក្រៅច្បាប់ ដែលតែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរ​ភាព​​រឹងមាំ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវា​សា​ធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុក​ដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខ​ដុមរមនា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ ចំពោះបងប្អូនជា មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួម ការពារ សមិទ្ធផលនានា ដែលជាសម្បត្តិរួម​របស់​យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។

សូមបញ្ជាក់ថា៖ ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ក៍បានផ្តល់អំណោយ​មនុស្ស​ធម៌ ដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទូទាំងសង្កាត់ទួលល្វា និងសង្កាត់បរយ៉ាខា ចំនួន ១៧១នាក់ ដោយក្នុងម្នាក់ៗទទួល​បានរួមមាន៖ អង្ករ ២៥គក, មី ០១កេស, ប្រហុក ១កែវ និងថវិកាចំនួន ១០០.០០០រៀល ព្រមទាំងពិសារអាហារ​សាមគ្គី​រួមគ្នាផងដែរ ។ដ,សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.