ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រគល់បណ្ណ័សរសើរដល់សិស្ស ជាប់និទ្ទេស A ចំនួន ៤០៨នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀងខេត្តស្វាយរៀង ==> សម្តេចតេជោ ហ៊ុន សែន ប្រកាសថា៖ «កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម» ==> ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូច ខណៈជនរងគ្រោះចង់ឃើញសមត្ថកិច្ច ផ្តល់មធ្យោបាយងាយស្រួលសម្រាប់ប្តឹង ឬរាយការណ៍ ==> ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់តំណាងនាំយកអំណោយប្រគល់ជូនដល់មណ្ឌលកុមារវិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស! ==> រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំណែនាំពីការរៀបចំពិធីបុណ្យអុំទូកនៅពាក់កណ្តាលខែតុលាខាងមុខ ==> ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ នៅ​ចំណុច​បឹង​ក្អែក​ពង ចំណុច​មេទឹក​បាក់មែក ចំណុច​មេទឹក​ស្វា​ខម ចំណុច​មេទឹក​ស្ដី​ទ្រេត និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់ ==> រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញា ==> នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ ==> ​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កូនចៅ​ក្រោម​ឱវាទ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី ៣ (​នៅ​វត្ត​សមាធិ​ផល​)

ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!

ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹក ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ជាថ្ងៃកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី មន្ត្រីរាជការសាលាខេត្តសៀមរាប និងប្រជាពុទ្ធបរិស័ទ បាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគ រួមនិងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរេីក ក្រុងសៀមរាប និងវត្តទេពពោធិ៍វង្ស ស្ថិតក្នុង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើងពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.