ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អតីតយុទ្ធជន និងពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្នុងឱកាសទទួលអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ==> កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក ==> លោក សេង ទៀង នាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារសម្រាលបានកូនភ្លោះ៣ នៅខេត្តកំពង់ចាម ==> លោកវរសេនីយ៍ទោ ឡុង សាគុណ មេបញ្ជាការរងកម្លាំងអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ចុះធ្វើការល្បាតចល័ត្ន ដើម្បីរក្សាការពារ សន្តិសុខ នឹងបានណែនាំអប់រំ យុវជន យុវនារី ដើរលេងហួសម៉ោងយប់កណ្ដាលអាធ្រាត ឱ្យចូលផ្ទះសំបែងរៀងខ្លួន ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ មិនឱ្យបង្ករអាណាធិបតេយ្យនៅក្នុងក្រុងប៉ោយប៉ែត ==> សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ==> លោក ភួង ណា​រិន្ទ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​តំបន់​ព្រំដែន​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ចូល​ស្រុក​ខ្មែរ​យ៉ាង​គំហុក មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើ​ល​រំលង​ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្ត ==> នាយឧត្តមសេនីយ៍ ខេង សុមេធ បើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែនដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សៀ ទីន បានអញ្ជើញចូលរួម ពិធីបុណ្យខួបប្រសូត្រគម្រប់ ១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ដែលបាញ់បោះសេរី ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់
0

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់ពីភាពសំខាន់ នៃរបបប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់ពីភាពសំខាន់ នៃរបបប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានកំណត់នូវរបបប្រជុំប្រចាំខែ ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការមានឱកាស បានធ្វើវឌ្ឍនភាពការងារជូនទៅដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងមុខងារសាធារណៈ និងឈ្វេងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាយកឱកាសនេះ ចូលរួមដោះស្រាយបញ្ហា និងលើកយកមតិយោបល់ ដើម្បីដោះស្រាយបញ្ហារួមគ្នា។

ក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយថា ពីសារៈសំខាន់នៃកិច្ចប្រជុំប្រចាំខែ ដោយបានលើកពីអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា «កិច្ចប្រជុំប្រចាំខែនេះ គឺរបៀបរបបការងារ ដែលត្រូវបានកំណត់រៀងរាល់ចុងខែ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានាសម្រាប់អនុវត្តបន្ត»។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែនាពេលនេះ ក៏ជាវេទិកាផ្លាស់ប្តូរមតិយោបល់ជាទស្សនៈផ្ទាល់ខ្លួន និងជំរៈនូវមន្ទិលសង្ស័យណាមួយ ដែលមានភាពមិនច្បាស់លាស់ ឲ្យមានឯកភាពជាគ្រួសារតែមួយ និងបង្ហាញពីភាពស្និទ្ធស្នាលនៅក្នុងក្របខណ្ឌការងារ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.