ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញត្រឡប់មកដល់កម្ពុជា​វិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយលទ្ធផលល្អប្រសើរ នៅលើ​ទឹកដីកូរ៉េ​ខាង​ត្បូង ==> តំណាងនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា អគារសិក្សា១ខ្នង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត ស្រុកកំចាយមារ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ​រាជរដ្ឋាភិបាលនឹងប្រឹងប្រែងថែរក្សាសុខសន្តិភាព ​អភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស​  ==> ប្រសានស៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ ==> លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកឯកឧត្តម វូ ហាក់ ==> ឯកឧត្តម អ៊ី ឈាន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅស្រុកសាលាក្រៅ ==> អាណាព្យាបាល និង សិស្សនិស្សិត បានថ្លែងអណរគុណចំពោះ អភិបាលខេត្តប៉ៃលិន ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដបាល ==> កម្លាំងអាវុធហត្ថខេត្តកំពង់ចាមឆ្មក់បង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ ៖ ករណីនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ==> ក្រសួងការងារ៖ ការផ្សាយរបស់ឌឹខេមបូឌាដេលី បំផ្លើស បំភ្លៃ មិនពិត និងគ្មានវិជ្ជាជីវៈ ==> លោក នេត្រ ភក្ត្រា បន្តចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅតាមស្រុកនៃខេត្តក្រចេះនៅថ្ងៃទី២ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ
0

នាយឧត្តមសេនីយ៍ ខេង សុមេធ បើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែនដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤

នាយឧត្តមសេនីយ៍ ខេង សុមេធ បើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែនដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែន ដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះសំដៅលើកកម្ពស់ការយល់ដឹង ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ អនុវត្តន៍ជំនាញការពារថែរក្សាតំបន់ព្រំដែន ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

វគ្គបណ្តុះបណ្តាលនេះ បានបញ្ចូលកម្មវិធីបំប៉នបទវិន័យនគរបាលជាតិលេខ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ និងបទបញ្ជាលេខ០០១ប្រ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបទបញ្ជាផ្ទៃក្នុងរបស់វគ្គបណ្តុះបណ្តាល ដើម្បីធានាដល់ប្រសិទ្ធិភាព និងភាពស័ក្កសិទ្ធក្នុងការបណ្តុះបណ្តាល។

នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានថ្លែងប្រាប់មន្ត្រី និងពលនគរបាលក្នុងវគ្គបណ្តុះបណ្តាល ពីគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិយ៉ាងធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គមនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ព្រែកជីកហ្វូណន-តេជោ ផ្តល់អត្ថប្រយោជន៍ដ៍មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូច្នេះយើងទាំងអស់គ្នា ត្រូវប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណន-តេជោ នេះឲ្ហដំណើរដោយរលូន និងទទួលបានជោគជ័យ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានថ្លែងប្រាប់មន្ត្រី និងពលនគរបាលការពារព្រំដែនទាំងអស់ ត្រូវត្រៀមលក្ខណៈជាជានិច្ចនូវមធ្យោបាយ សម្ភារ ដើម្បីជួយអន្តរាគមន៍ដឹកជញ្ជូនទឹកចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ប្រសិនបើភាពរាំងស្ងួតនៅតែអូសបន្លាយតទៅទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.