ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ==> លោក ភួង ណា​រិន្ទ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​តំបន់​ព្រំដែន​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ចូល​ស្រុក​ខ្មែរ​យ៉ាង​គំហុក មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើ​ល​រំលង​ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្ត ==> នាយឧត្តមសេនីយ៍ ខេង សុមេធ បើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែនដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សៀ ទីន បានអញ្ជើញចូលរួម ពិធីបុណ្យខួបប្រសូត្រគម្រប់ ១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ដែលបាញ់បោះសេរី ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ==> ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣ ==> ពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គម្រប់ខួប៤ឆ្នាំ ==> ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ==> នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ប្តីប្រពន្ធបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ខេ ៦ថង់ និង WY ចំនួន ១៩០៦១គ្រាប់
0

ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!

ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!

វីដេអូ

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានករណីក្មេងស្ទាវមួយក្រុម ប្រមាណ១៤នាក់ ជិះម៉ូតូចំនួន ០៧គ្រឿង ប្រដាប់ដោយ ដាវ កាំបិត និងផ្គាក់ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះត្រូវចំនួន ២កន្លែង ត្រង់ខ្នង និង មុខ (មុតរយះដេរចំនួន២៤ថ្នេរ) ព្រមទាំងកាប់លើម៉ូតូមិត្តភក្តិរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំផងដែរ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ ឈ្មោះ ឡៃ មករា ភេទប្រុស អាយុ១៩ឆ្នាំ នាំយកមកមូលដ្ឋានខណ្ឌ និងធ្វើការស្តាប់ចម្លើយតាមនីតិវិធី។

ជនសង្ស័យបានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ពិតជាបាននាំគ្នាដេញកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកបក្ខពួកដែលរត់គេច សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.