ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍ ខេង សុមេធ បើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែនដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សៀ ទីន បានអញ្ជើញចូលរួម ពិធីបុណ្យខួបប្រសូត្រគម្រប់ ១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ដែលបាញ់បោះសេរី ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ==> ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣ ==> ពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គម្រប់ខួប៤ឆ្នាំ ==> ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ==> នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ប្តីប្រពន្ធបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ខេ ៦ថង់ និង WY ចំនួន ១៩០៦១គ្រាប់ ==> អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ==> សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន... ==> ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល

ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយក្មួយៗដែលពាក់ព័ន្ធនឹងសារធាតុញៀននៅមជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្តម្ភជូនមជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ដោយមានការចូលរួមពីបងប្អូនសប្បុរសជន អំណោយទាំងនេះ ដើម្បីជួយដោះសម្រួលដោះស្រាយការខ្វះខាតនៅក្នុងមជ្ឈមណ្ឌល។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ដែលបានយកចិត្តទុកដាក់ក្នុងការបន្សាបដល់អ្នកញៀនគ្រឿងញៀននៅក្នុងមណ្ឌល ម្យ៉ាងទៀតការមកកាន់ទីនេះមិនទាន់ពេលចូលឆ្នាំក៏ពិតមែន តែការនាំយកអំណោយមកកាន់ទីនេះ ដើម្បីជួយដោះស្រាយកាខ្វះខាតក្នុងមជ្ឈមណ្ឌល។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកញៀនគ្រឿងញៀននៅទីនេះបានល្អ សូមបន្តការខិតខំធ្វើការបណ្តុះបណ្តាលបន្តែមទៀត និងបានស្នើឱ្យមជ្ឈមណ្ឌលពិចារណា ពិនិត្យមើលអ្នកដែលបានបន្សាបគ្រឿងញៀន ដើម្បីធ្វើសមាហរណកម្មពួកគាត់ឱ្យទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ ហើយអ្នកដែលបន្សាបរួចហើយ ត្រូវបេ្តជ្ញាចិត្តថា មិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងការបេ្តជ្ញាកុំមកទីនេះម្តងទៀត។ ទន្ទឹមនោះយើងត្រូវគ្រប់គ្រងប្រព័ន្ធទិន្នន័យអ្នកញៀនគ្រឿងញៀនឱ្យបានកាន់តែល្អ។ ចំពោះអ្នកបន្សាបហើយដែលធ្វើសមាហរណកម្មទៅភូមិ ឃុំ ស្រុក យើងក៏ត្រូវតាមដានរយៈពេល១ ឬ២ខែ ធ្វើតេស្តិ៍រកសារធាតុញៀនម្តង ដើម្បីធានាថាបងប្អូនដែលបានធ្វើសមាហរណកម្មរួចហើយ មិនវិលត្រឡប់មកកាន់ទីនេះទៀតទេ។ ចំពោះបងប្អូនដែលបានធ្វើសមាហរណកម្មវិលទៅក្នុងសហគមមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវធ្វើការគ្រប់គ្រងតាមដានជាប់ជាប្រចាំ ឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ និងខ្លួនផ្ទាល់។ ទាក់ទងនឹងការគ្រប់គ្រងបងប្អូនអ្នកញៀនគ្រឿងញៀន បន្សាបគ្រឿងញៀន គឺចង់ឱ្យបងប្អូនធ្វើការបន្សាបគ្រឿងញៀននៅទីនេះ ដើម្បីវិលត្រឡប់ទៅសហគមវិញ ព្រោះផលប៉ះពាល់ដោយសារគ្រឿងញៀនមានដូចជា ទី១.បាត់បង់លុយកាក់ ២.សុខភាពរបស់បងប្អូនផ្ទាល់ ៣.សេចក្តីថ្លៃថ្នូរ ៤.ការប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក បន្តសកម្មភាពត្រួតពិនិត្យអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ដូច្នេះយើងត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន ព្រមទាំងបានធ្វើការណែនាំឱ្យមជ្ឈមណ្ឌលដាំដើមឈើ ដើម្បីបរិស្ថានកាន់តែល្អបន្ថែមទៀត។ ចំពោះបងប្អូនដែលត្រូវធ្វើសមាហរណកម្មវិលទៅសហគមវិញអាចធ្វើការងារនៅកសិដ្ឋាន ឬរោងចក្ររបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ឬអាចទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនៅក្នុងខេត្តព្រះសីហនុ ដែលត្រូវការកម្លាំងពលកម្មជាច្រើន។

ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀនមានដូចជា៖ គ្រឿងឧបភោគបរិភោគ និងថវិការ ១០លានរៀល ជូនមន្ត្រី បុគ្គលិក ៥១នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល ស្រាបៀរ ៣០កេស ទឹកក្រូច ៣០កេស នំធុងជាតិ ៦១កេស នំបុ័ងបាក់យ៉ុង ៧០០ដើម។ សណ្ឋាគារ តុងហូរ រីហ្សត អង្ករ ១០តោន ក្រុមហ៊ុន ជីងឆាយ៥ អង្ករ ១០តោន កាស៊ីណូ DV អង្ករ ១០តោន ធនាគារ ផេនដាបេង អង្ករ ១០តោន ទឹកត្រី ២០០យួរ ទឹកស៊ីអ៊ីវ ២០០យួរ ទឹកសុទ្ធ ២០០កេស និងមីម៉ាម៉ា ២០០កេស និងទឹកបរិសុទ្ធ ២០០កេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.