ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍ ខេង សុមេធ បើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែនដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សៀ ទីន បានអញ្ជើញចូលរួម ពិធីបុណ្យខួបប្រសូត្រគម្រប់ ១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ដែលបាញ់បោះសេរី ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ==> ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣ ==> ពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គម្រប់ខួប៤ឆ្នាំ ==> ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ==> នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ប្តីប្រពន្ធបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ខេ ៦ថង់ និង WY ចំនួន ១៩០៦១គ្រាប់ ==> អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ==> សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន... ==> ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ
0

ប្រកាសចូលកាន់តំណែងលោក រស់ វាសនា ជាអភិបាលរងក្រុងស្វាយរៀង​ និងលោ កសាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង

ប្រកាសចូលកាន់តំណែងលោក រស់ វាសនា ជាអភិបាលរងក្រុងស្វាយរៀង​ និងលោ កសាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចូលរួមប្រកាសចូលកាន់មុខតំណែងលោក រស់ វាសនា ជាអភិបាលរងក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង។

លោក ហែម ពិសិដ្ឋ បានថ្លែងថា ជំនួសមុខលោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាកឯកភាពរដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររដ្ឋបាលក្រុង-ស្រុកគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងនោះរដ្ឋបាលក្រុងស្វាយរៀង ដែលខិតខំបំពេញការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងការរៀបចំសម្អាតបរិស្ថាន-អនាម័យបានល្អនៅតាមទីសាធារណៈក្នុងក្រុង ដើម្បីជាការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលបានជួយបង្ករលក្ខណៈល្អប្រសើរជាច្រើនជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរកំសាន្ត ជួបជុំគ្រួសារ បងប្អូន ក៏ដូចជាការទៅទីកន្លែងសក្ការៈនានា ព្រមទាំងបានជួយសម្របសម្រួលរៀបចំទីកន្លែងលេងកំសាន្តបង្កភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ នាថ្ងៃបុណ្យចូលឆ្នាំថ្មី កន្លងផុតទៅប៉ុន្មានថ្ងៃនេះ។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារលោកអភិបាលរងខេត្ត បានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុងឱ្យកាន់តែមានភាពល្អប្រសើរ។

*ទី២៖ ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

*ទី៣៖ ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
*ទី៤៖ រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាមសេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ មានតួអង្គស្នូល ចំនួន០៥ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ រួមមាន៖ – មេឃុំ-ចៅសង្កាត់ – ស្មៀនឃុំ-សង្កាត់ – ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ – មណ្ឌលសុខភាព និង មេភូមិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.