ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកវរសេនីយ៍ទោ ឡុង សាគុណ មេបញ្ជាការរងកម្លាំងអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ចុះធ្វើការល្បាតចល័ត្ន ដើម្បីរក្សាការពារ សន្តិសុខ នឹងបានណែនាំអប់រំ យុវជន យុវនារី ដើរលេងហួសម៉ោងយប់កណ្ដាលអាធ្រាត ឱ្យចូលផ្ទះសំបែងរៀងខ្លួន ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ មិនឱ្យបង្ករអាណាធិបតេយ្យនៅក្នុងក្រុងប៉ោយប៉ែត ==> សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ==> លោក ភួង ណា​រិន្ទ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​តំបន់​ព្រំដែន​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ចូល​ស្រុក​ខ្មែរ​យ៉ាង​គំហុក មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើ​ល​រំលង​ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្ត ==> នាយឧត្តមសេនីយ៍ ខេង សុមេធ បើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែនដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សៀ ទីន បានអញ្ជើញចូលរួម ពិធីបុណ្យខួបប្រសូត្រគម្រប់ ១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ដែលបាញ់បោះសេរី ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ==> ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣ ==> ពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គម្រប់ខួប៤ឆ្នាំ ==> ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល
0

ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រតិភូបានធ្វើដំណើរដល់សហព័ន្ធអាល្លឺម៉ង់ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសស្វីស

ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រតិភូបានធ្វើដំណើរដល់សហព័ន្ធអាល្លឺម៉ង់ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសស្វីស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វីស)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងលោកស្រី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានធ្វើដំណើរដល់ទីក្រុង Kempten តំបន់ Allgau នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោយទស្សនកិច្ចនៅប្រទេសស្វីស។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសស្វីស រយៈពេលប៉ុន្មានថ្ងៃមកនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់ ស្ដាប់បទបង្ហាញចំនួនពីរ គឺ«របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» និង «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់»។

បទបង្ហាញស្ដីពី «របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» បានប្រព្រឹត្តទៅនៅក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធស្វីស។ ផ្អែកលើប្រធានបទនេះ លោក Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ សហព័ន្ធស្វីស បានពន្យល់អំពីប្រព័ន្ធពន្ធដារនិងការគ្រប់គ្រងដោយឯករាជ្យនៅកម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈម។

ចំណែកបទបង្ហាញស្តីពី «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់» បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារBern ទីក្រុងBern។ ពាក់ព័ន្ធប្រធានបទនេះ លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី Eva Schamassmann បានបញ្ជាក់អំពីមធ្យោបាយនៃការចូលរួមរបស់សង្គមសុីវិលនៅក្នុងយន្តការលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ លទ្ធភាពរបស់អង្គការសង្គមសុីវិលក្នុងការបញ្ចុះបញ្ចូលទស្សនៈរបស់ខ្លួន និងបញ្ហាប្រឈម។

សូមជម្រាបជូនថា លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី ព្រមទាំងគណៈប្រតិភូនឹងបន្តទស្សនកិច្ចនៅសហព័ន្ធស្វីស រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មុននឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.