ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អូស្ត្រាលី អញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចស្វែងយល់អំពីការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ វិមជ្ឈការនិងវិសហមជ្ឈការ ==> នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ==> នៅព្រឹកថ្ងៃទី2 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ភារធារីនៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ ==> សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ប្រមាណជិត៥០០នាក់ ប្រមូលផ្តុំគ្នាអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៨ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ==> សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា រួមទាំងសមាគម ទាំងមូល ចេញសេចក្តីថ្លែងការណ៍ ថៃ្ងព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលនីតិកាលកន្លងមក បានសម្រេចជាសមិទ្ធផលជាច្រើន ==> សភាពាណិជ្ជកម្មកម្ពុជា បានចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ ដើម្បីឱ្យដឹងអំពីសុខទុក្ខគ្នាទៅវិញទៅមក ==> កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្រ្គោះ ==> លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ==> ស្លា.ប់.និងរ.បួ.ស.០២នាក់នៅក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តនៅស្រុកបវេល
0

មុខសញ្ញា​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ន​ត្រូវបាន​គ​របាល​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​

មុខសញ្ញា​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ន​ត្រូវបាន​គ​របាល​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​៖ ស្រុក​សំពៅ​លូន នៅ​ចំណុច​ក្រុមទី​០១ ភូមិ​អូរ​ថ្ម ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដប​ង​នៅ​ថ្ងៃ​អង្គារ ១​កើត ខែ​ចែ​ត្រ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៥ និង​៤០​នាទី​មាន​ករណី​លួច (​ម៉ូតូ​) ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វេី​សកម្មភាព​លួ​ច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ភិន ស្រី​ស ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ថ្ម ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដប​ង ម៉ូតូ​ម៉ាក HONDA CUB សេរី​ឆ្នាំ​២០១៨ ពណ៌​ស លាយ ទឹកក្រូច គ្មាន​ស្លាក​លេខ មិន​បាន​ដក​កូនសោរ ដែល​ទុក​ក្នុង​រោង​ចំការ ចំណុច​ខាងលើ ជិះ​យក​ទៅ​បាត់ ។​

​ក្រោយពី​ទទួល​បណ្តឹង​ជនរងគ្រោះ កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សន្តិភាព នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅ​លូន ចុះ​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ នៅវេលា​ម៉ោង​២៣​និង​៤៥​នាទី ថ្ងៃ​ដដែល បានកំណត់​អត្តសញ្ញាណ​ឈាន​ដល់​ការ​នាំខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ មួន សុភត្ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដប​ង មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ដើម្បី​ធ្វើការ​សាកសួរ ។

​ក្រោយពី​បាន​សាកសួរ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​ខ្លួន​បានធ្វើ​សកម្មភាព​បាន​លួច​យក​ម៉ូតូ របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ។ វត្ថុតាង​ដកហូត​បាន​មាន​៖ ម៉ូតូ ០១​គ្រឿង ។​ករណីនេះ ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​សាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.