ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក  សៅ សុខា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅស្រុករមាសហែក ==> លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាបារាំង ជួបសម្តែងការគួរសម ==> ម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអភិបាលខេត្តស្វយ័តពិសេសជេជូ ជួបសម្តែងការគួរសម ==> សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុន Booyoung Group ជួបសម្តែងការគួរសម ==> ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ==> រដ្ឋបាលខេត្តប៉ៃលិន បានដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបង ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ ==> ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ, នាយឧត្តមសេនីយ៍ អភិសន្ដិបណ្ឌិត ស សុខា រំលឹកមន្ដ្រីទាំងអស់ត្រូវ ធ្វើជាអ្នកបម្រើពលរដ្ឋ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធ «ព្រែកជីកហ្វូណនតេជោ»
0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលនីតិកាលកន្លងមក បានសម្រេចជាសមិទ្ធផលជាច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលនីតិកាលកន្លងមក បានសម្រេចជាសមិទ្ធផលជាច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលនីតិកាលកន្លងមក បានសម្រេចជាសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច-សង្គម តាមរយៈការអនុវត្តប្រកបដោយជោគជ័យលើ ផែនការយុទ្ធសាស្ត្រនានារបស់ខ្លួន។ ជាពិសេសស្ថិរភាពនយោបាយ, វឌ្ឍនភាពសង្គម, ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងជីវភាពសុខមាលភាពរបស់ប្រជាជន កាន់តែត្រូវបានធ្វើឱ្យប្រសើរឡើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរោងចក្រតូយ៉ូតានាពេលនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ និង កិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងកម្ពុជាជាមួយភាគីមិត្តជប៉ុន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន​ បានរួមចំណែកជាច្រើនក្នុងដំណើររបស់កម្ពុជា មានដូចជាការចរចាស្វែងរកសន្តិភាពនៅកម្ពុជា ហើយកម្ពុជាជាប្រទេសទី ១ ដែលទទួលវត្តមានទ័ពជប៉ុន នៅក្រៅប្រទេសជប៉ុន ក្នុងបេសកកម្មទ័ពមួកខៀវ បន្ទាប់ពីសង្គ្រាមលោកលើកទី២។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុនពីប្រទេសផ្ទុងផ្តើមផ្ដល់ជំនួយអន្តរជាតិមកកម្ពុជា, ជាប្រទេសផ្តល់ជំនួយ ឧបត្ថម្ភគាំទ្រ, ទាំងថវិកា និង បច្ចេកទេសច្រើនជាងគេ ក្នុងការស្តារ និង អភិវឌ្ឍប្រទេស កម្ពុជាឡើងវិញបន្ទាប់ពីការខ្ទេចខ្ទាំដោយសង្គ្រាមជាង ២ទសវត្សរ៍, មកជាប្រទេសវិនិយោគកើនឡើងឥតឈប់ និង បន្តបន្ទាប់ទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានរោងចក្រដំឡើងរថយន្ត សរុបចំនួន​៦, ដោយចំនួន៤កំពុងដំណើរការ និងចំនួន ២ទៀត ក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំង​ស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និង រាជធានីភ្នំពេញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព, ស្ថិរភាព នយោបាយ, ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និង កម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និង ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា, យើងនឹងបន្ត ទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅ​កម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្នែកលើជំនាញ ស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង បរិយាប័ន្ន, ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល សមស្រប និង ជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្ខំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន៥រួមមាន៖ ១- យុទ្ធសាស្ត និង ការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងនវានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម និង ៥- បរិយាកាសធុរកិច្ច និង ការវិនិយោគ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតានាពេលនេះ ជាការផ្តល់ឱកាសផ្ទេរបច្ចេកវិទ្យាយានយន្តដល់ពលរដ្ឋកម្ពុជា។ សម្តេចធិបតី ស្នើក្រុមហ៊ុនផ្តល់ឱកាសសិក្សាពីក្នុងរោងចក្រដល់យុវជនកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនអាចស្ថិតនៅត្រឹមជាប្រទេសនាំចេញវត្ថុធាតុដើមនោះទេ តែកម្ពុជាត្រូវមានសមត្ថភាពផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់កំណើនជីវភាពប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ ដើម្បីបំពេញតាមតម្រូវការ និងលើកទឹកចិត្តសម្រាប់ការវិនិយោគ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្លាក់ចំណូលពន្ធពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុក បានផ្តល់ឱកាសការងារ និងជំនាញ ធ្លាក់ចំណូលគយ តែបានចំណូលទៅលោក គង់ វិបុល អគ្គនាយកពន្ធដារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រថយន្តដែលសម្តេចជិះមុនគេ គឺរថយន្តហាយលុចវីហ្គោ។ សម្តេចជិះជាង១០ឆ្នាំហើយ នៅតែជាប់មាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រថយន្តតូយ៉ូតាមាំ ហើយមានគ្រឿងបន្លាស់ងាយស្រួលសម្រាប់ការជួសជុល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋមានរថយន្តល្អជិះ និងមានតម្លៃទាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា មិត្តជប៉ុននឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយមុនធ្វើអ្វីមួយក្រុមហ៊ុនបានគិតគូរល្អិតល្អន់ណាស់។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នឹងក្លាយទៅជាចលករចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅតែពីការដំឡើងរថយន្តហើយនោះ សម្តេចក៏ចង់ឱ្យក្រុមហ៊ុនពិនិត្យការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកខ្លះសើចចំអកនយោបាយជំហានគីង្គក់ តែពេលអ្នកឯងសើចគីង្គក់ គីង្គក់លោតទៅមុខជានិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនចាំបាច់ផលិតយន្តហោះទាំងមូលទេ តែកម្ពុជាត្រូវគិតគូរលើការផលិតផ្នែកណាមួយនៃយន្តហោះ ដើម្បីបង្កើនផលិតភាពផលិតកម្ម។

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.