ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ និងនាំយកថវិកាសម្តេចធិបតី ប្រគល់ជូនក្រុមគ្រួសារសព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ==> ឯកឧត្ដម​ ឌិត​ ទីណា ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> រដ្ឋបាលខេត្តបាត់ដំបង ចេញញត្តិគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារយោធិនពលី និងជូនពរយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់បែក នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣! ==> មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម ==> សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និង ឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ក្នុង១គ្រួសារ ២០លានរៀល និងអ្នករបួស ក្នុង១គ្រួសារ ១០លានរៀល ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រដ្ឋាភិបាលនិងអ្នកសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម ==> កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យចំនួន៦នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ដែល​សមាសភាព​ចូលរួម​មាន​លោក​មេបញ្ជាការរង​ទទួល​ជំនាញ នាយសេនាធិការ ប្រធាន​-​អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នាយការិយាល័យ​ព្រហ្មទណ្ឌ និង​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្នុង​គោលបំណង​សំដៅ​បង្កើន​ការរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឲ្យមាន​សុវត្តិភាព​ខ្ពស់បំផុត និង​ជម្រុញ​ការផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដែល​មាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​រងចាំ​ទទួល​និង​ចេញ​អន្តរាគមន៍ ២៤/២៤ ម៉ោង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើកឡើង​ថា កិច្ចការ​ចំពោះមុខ​ដែល​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​បំផុត គឺ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​អាទិភាព ចោរលួច ចោរឆក់ ក៏​ដូច​ជា​បទល្មើស​ផ្សេងៗ​ទៀត ដែល​បង្កចលាចល​ដល់​សង្គម​។ លោក​បន្ថែម​ទៀត​ថា​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ទាំងនេះ បាន​ទាន់ពេលវេលា កម្លាំង​ជំនាញ​ទាំងអស់​ត្រូវ​ជម្រុញ​ការស្វែងរក​និង​ទទួល​ព័ត៌មាន​ឲ្យបាន​ឆាប់រហ័ស​តាម​រយៈកា​រ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ជា​ពិសេស​ជម្រុញ​ការផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​បន្ទាន់​២៤/២៤​ម៉ោង គឺ​លេខ​១២៩១ ដល់​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​ឲ្យ​កាន់តែ​ច្រើន​បំផុត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.