ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកឧកញ៉ា គិត ម៉េង អបអរសាទរអ្នកឧកញ៉ា ទ្រី ភាព ដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «លោកអ្នកឧកញ៉ា» ==> អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកណ្តាល ==> ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ ==> ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជូនព័ត៌មានបន្ថែមស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែ..ងស៊ីសងខុសច្បា.ប់ (បញ្ជ.ល់មាន់) ប្រើហិ.ង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២:១០នាទី។ -ចំណុច៖ ចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ==> កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ជនជាតិចិនម្នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ និងកាំភ្លើងខ្លីមួយដើម ==> លោក នេត្រ ភក្រ្តា និងអភិបាលខេត្តក្រចេះ ចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវ៤ខ្សែ ប្រវែងសរុបជាង៣០គីឡូម៉ែត្រ ==> សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ==> សម្តេចប្រធានរដ្ឋសភា ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ នៅក្នុងឱកាសចម្រើនព្រះជន្ម ថ្ងៃទី១៤ ខែឧសភា ==> អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្ដារសម្អាតប្រព័ន្ធបង្ហូររំដោះទឹកចេញ ដើម្បីទប់ស្កាត់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនពលរដ្ឋ៥ខណ្ឌ ==> លោក នេត្រ ភក្ត្រា អំពាវនាវដល់អង្គបោះឆ្នោតបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃ២៦ ខែឧសភាខាងមុខ
0

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ២០២៤ វេលាម៉ោង១៣៖៣៩នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការនោះ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ សុជាតិ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨២ ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ២៣០១០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៤៩៨០ក្រាម ដោយសរុបគ្រឿងញៀនចាប់យកទម្ងន់ ២៧៩៩០ក្រាម (២៧គីឡូក្រាម ៩៩០ក្រាម)។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.