ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សភាពាណិជ្ជកម្មកម្ពុជា បានចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ ដើម្បីឱ្យដឹងអំពីសុខទុក្ខគ្នាទៅវិញទៅមក ==> កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្រ្គោះ ==> លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ==> ស្លា.ប់.និងរ.បួ.ស.០២នាក់នៅក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តនៅស្រុកបវេល ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់! ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ==> លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី១ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរាល់បញ្ហាតាមតំបន់ព្រំដែនឱ្យបានឆាប់រហ័ស ==> ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មានស្តីពី «សេរីភាពសារព័ត៌មាន» ដែលសន្និសីទសារព័ត៌មាននេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ==> អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ==> សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!
0

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ២​ខែ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ខេត្ត​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ២​ខែ គឺ​ខែ​កក្កដា -​ខែ​សីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ខេត្ត​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ​ស្ថិត ក្រោម អធិបតីភាព លោកឧ​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពត ព្រមទាំង​មាន​ការចូលរួម​ពី សំណាក់  លោក លោកស្រី​សមាជិក​ក្រុមការងារ ថ្នាក់ជាតិ ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក​ផង​ដែរ​។​

​នៅក្នុង​កិច្ចប្រជុំ លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​របាយការណ៍​អោយដឹងថា​៖ ក្នុង​រយៈពេល ២​ខែ​គឺ​ខែកក្កដា និង​ខែកញ្ញា ឆ្នាំ​២០១៧​នេះ ការរៀបចំ​វេទិកាសាធារណៈ​របស់​ក្រុមការងារ ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ក្រុង ស្រុក ទាំង​៨​របស់​ខេត្ត​កំពត ដើម្បី​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅក្នុង ឃុំ សង្កាត់​មាន​ចំនួន​សរុប ២២​លើក ស្មើ​២១​ឃុំ សង្កាត់​។  ក្នុង​នោះ​ការ​ការចូលរួម​ពី​ក្រុមការងារ​មាន​ចំនួន ៥១១​នាក់ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ៣២៥០​នាក់ ដោយ​ប្រមូល​បាន​បញ្ហា​សំណូមពរ​ចំនួន​១១៦​ករណី​(​រឿង​ថ្មី​៩៣​ករណី និង​ប្រភេទ​រឿង​ចាស់​២២​ករណី​)​។  ចំពោះ​បញ្ហា​ការដោះស្រាយ​បាន​ចំនួន​៦៦​ករណី (​រឿង​ថ្មី​៦១​ករណី និង​រឿង​ចាស់​០៥​ករណី​)​។​ហើយ កំពុង​បាន​ដោះស្រាយ​មាន​ចំនួន​៤៧​ករណី​(​រឿង​ថ្មី​៤០​ករណី និង​រឿង​ចាស់​០៧​ករណី​) និង​នៅ​មាន​សេសសល់​មិនទាន់​ដោះស្រាយបាន មាន​ចំនួន​០៣​ករណី​(​រឿង​ថ្មី​០២​ករណី​និង​រឿង​ចាស់​០១​ករណី​)​។​

​ក្នុងឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ នេះ​ដោយ សំដែង​ការកោតសរសើរ​ចំពោះ​សមាជិក​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត កន្លង​មក​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​បាន​ចាត់ទុក វេទិកា​សាធារណៈ​ថ្នាក់ជាតិ​ដែល​ក្រុមការងារ បាន​អនុវត្ត​កន្លងមកនេះ គឺ​នៅតែ​បន្ត​មាន​សារៈសំខាន់​ដដែល​។  ព្រោះ​ថា​វេទិកា​សា​ធាណៈ​នេះ​គឺជា​ឧបករណ៍​ក្នុង​ការចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ព្រមទាំង​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​។
​ដូច្នេះ​មន្ត្រី​ក្រុម​ការងារ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ជម្រុញ​ចុះ​ធ្វើ​វេទិកា​សាធារណៈ​នេះ​អោយបាន​ខ្លាំងក្លា​បន្ថែមទៀត​។  ក្នុង​គោលបំណង ដើម្បី​ស្វែងយល់ ពី​សុខទុក្ខ​លំបាក ក្ដីកង្វល់ បញ្ហា​ការ​ប្រឈម​និង​សំណូមពរ​នានា ព្រមទាំង​ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ សំដៅ​ជម្រុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឈាន​ឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ៕
​ណា​រិទ្ធ​

 

img20170912re (3) img20170912re (4) img20170912re (1) img20170912re (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.