ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

ពលករ​ខ្មែរ​ចំនួន​៣២​នាក់​ត្រូវបាន​ក្រុម​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​នៅក្នុង​ខេត្ត​ស្រះកែវ​បន្ទាប់ពី​រកឃើញ​មិន​មាន​លិខិតស្នាម​ត្រឹមត្រូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រទេស​ថៃ ៖ ក្រុម​តម្រួត​ថៃ រួម​ជាមួយនឹង​កម្លាំង​អន្តោប្រវេសន៍​បាន​ចាប់​ឃាត់ខ្លួន​ពលករ​ខ្មែរ​សរុប​ចំនួន​៣២​នាក់​នៅក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បន្ទាប់ពី​រកឃើញ​មិន​មាន​លិខិតស្នាម​ត្រឹមត្រូវ ។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ៖ ពលករ​ខ្មែរ​ទាំង​៣២​នាក់​ដែរ​ត្រូវបាន​ក្រុម​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​ដោយ​ពួកគេ​បាន​ជឿ​និង​ទុកចិត្ត​ទៅលើ​មេខ្យល់ ដោយ​សន្យាថា នឹង​នាំ​អោយ​ដល់​ទីក្រុង​បាងកក ដើម្បី​ធ្វើ​ការងារ​នៅ​ទីនោះ មិន​ចាំបាច់​មាន​លិខិតស្នាម​អ្វី​ទាំងអស់​។​

​សេចក្តីរាយការណ៍​ដ​ដែរ​បាន​បន្តថា ៖ ការឃាត់ខ្លួន​ពលករ​ខ្មែរ​ទាំង​៣២​នាក់​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤​ខែ​សីហា​ឆ្នាំ​២០១៧​ត្រង់​ចំណុច​ខាង​មុខ​វត្ត​ស្រះ​ហ្លួង ក្នុង​ឃុំ​ណង​សាំង ស្រុក​អារញ្ញ​ប្រាក់​ថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ថៃ​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​ដោយ​មាន​ការសង្ស័យ​ទៅលើ​រថយន្ត​តួ​រី​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ បាងកក​៣២.០៨៤១ ដែល​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ចេញពី​ស្រុក​គោក​ខ្យូង ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក និង​ដោយ​មាន​ចេតនា​ចង់​បុក​ទម្លុះ​បា​រ៉ាស់​តម្រួត​ផង​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់បាន​តែ​ម្តង​ទៅ​។​

​អ្នកបើកបរ​មានឈ្មោះ អ៊ុ​ស្មាន ស៊ូ​ឡុង​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​៧ ឃុំ​តាលុ​ពោធិ ស្រុក​មឿង ខេត្ត​ប៉ា​តា​នី ប្រទេស​ថៃ​។​ចំណែក​ពលករ​ខ្មែរ​នៅក្នុង​រថយន្ត​ខាងលើ​សរុប​ចំនួន​៣២​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួ​១៣​នាក់​ផង​ដែរ​ដោយ​មាន​ការ​ញាត់​ណែន​តែម្តង​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​អ្នកបើកបរ​រថយន្ត​បាន​សារភាពថា​៖​ខ្លួន​គ្រាន់តែ​ជា​អ្នក​ស៊ីឈ្នួល​បើក​រថយន្ត​អោយ​គេ​តែ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ជើងៗ​ទទួលបាន​ប្រាក់​ពី​១៥០០​បាត​ទៅ​២០០០​បាត​ប៉ុណ្ណោះ​គឺ​ដឹក​ពី​ស្រុក​គោក​ខ្យូង​ទៅ​កាន់​ទីក្រុង​បាងកក​។​

​ដោយឡែក ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​អ្វី​ពាក់ព័ន្ធ​បន្តិច​ទាល់តែសោះ​នោះ បាន​សារភាព​ថា ៖ ពួកគេ​ទាំងអស់គ្នា​គឺ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​កំពង់ធំ​និង​ខេត្ត​បន្ទាយមានជ័យ​ក្នុង​គោលបំណង​ទៅ​ធ្វើការ​នៅក្នុង​ទីក្រុង​បាងកក​ដោយ​មាន​ការធានា​ពី​សំណាក់​មេខ្យល់​ខ្មែរ ដោយ​ពួកគេ​បាន​បង់លុយ​អោយ​ទៅ​មេខ្យល់​ក្នុង​ម្នាក់ៗ​៣០០០​បាត ។ បច្ចុប្បន្ន ទាំង​មធ្យោបាយ​ធ្វើដំណើរ​ក៏ដូចជា​អ្នកបើកបរ​ព្រមទាំង​ពលករ​ខ្មែរ​ទាំងអស់​ត្រូវបាន​ក្រុម​តម្រួត​ជំនាញ នាំយក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​អារញ្ញ​ប្រាក់​ថេត​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ទៅ​តាម​និតិ​វិធី ៕

 

img20170817r1 (1) img20170817r1 (2) img20170817r1 (3)

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.