ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ចាត់តាំងលោក ជិន ប៊ុនធឿន ជាអនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌឬស្សីកែវ និងសម្រួលភារកិច្ចលោក ឯក ឃុនដឿន មកជាអនុប្រធាន ព្រោះផ្លាស់ប្តូរភារកិច្ច ==> អបអរសាទរខេត្តប៉ៃ លិនដែលទទួលបានរង្វាន់ ជាខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរក្នុងចំណោមខេត្តទាំង៦ទូទាំងប្រទេស ==> បញ្ជូនខ្លួនជនសង្ស័យ៣នា​ក់ ទៅតុលា​ការពាក់ព័ន្ធក​រណី គ្រឿង​ញៀន​ នៅក្រុង​ប៉ោយប៉ែត ==> គ.ជ.ប ចាប់ផ្តើមផ្សព្វផ្សាយកម្មវិធីស្វែងយល់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា អាណត្តិទី៤ តាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២៤ ខែឧសភា ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា ==> សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញអំពីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាវ៉ារីយ៉ា ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយក្នុង១ខេត្តទទួលថវិកា២០០លានរៀល និងភេសជ្ជៈ១ពាន់កេស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
0

​ក្រៅពី​ផ្កាយ​៥​ទា​ហ៊ាន​មាន​ផ្កាយ​៤​តែ​ពីរ​នាក់​គត់​សល់​ម៉ាន​កាត់ចោល​ខាង​នគរបាល​ក៏​ចឹងដែរ​?!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៥​ផុត​លេខ សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី បានធ្វើការ​កំណែទម្រង់​ឋានន្តរ​សក្កិ​នាយទាហ៊ាន​ដោយ​តម្រូវ​ឲ្យមាន​ផ្កាយ ៤ មាន​តែ​ចំនួន ២ រូប​គត់ ។​អ្នក​ដែល​មាន​វាសនា​នៅ​ពាក់​ផ្កាយ​៤​គឺ​ទី​១-​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​ទី​២-​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ។

​យោង​តាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន កាលពី​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៩​ឲ្យដឹងថា​៖ “​នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន​” បានឲ្យដឹងថា សម្តេច ហ៊ុន សែន បាន​កំណត់​ឲ្យមាន​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ចំនួន​២​រូប​គត់​គឺ សម្តេច ទៀ បាញ់ និង លោក​វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រៅពី​នេះ​ទម្លាក់​ពី​ផ្កាយ​៤​មក​ត្រឹម​៣ ផ្កាយ​៣​មក​ត្រឹម​២ អគ្គនាយក​គឺ​នៅត្រឹម​៣ មេភូមិ​ភាគ​នៅត្រឹម​២ ដែល​សូម្បី​តែ លោក​ហ៊ីង ប៊ុន​ហៀ​ង ផ្កាយ​៤ ក៏​ត្រូវ​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣​ដែរ ។​

“​សម្តេច​តេជោ ហ៊ុន​សែន ៖ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤​នឹងមាន ២​រូប​គត់ សម្រាប់​កងទ័ព ក្រប​ខណ្ឌ​ក្រសួង​ការពារជាតិ ។ ក្រៅពី​និង និង​សូម​ឲ្យ​ស្ម័គ្រចិត្ត​ទម្លាក់ ពី ៤ មក​ត្រឹម ៣ »២»១ ។​អគ្គនាយក​គឺ​នៅត្រឹម ៣ មេ​ភូមិភាគ នៅត្រឹម​២” នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន បញ្ជាក់​បែប​នេះ​។​

​ក្នុង​សេចក្តីណែនាំ​ផ្ទាល់មាត់​ទៅ​កាន់​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​មហាផ្ទៃ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​នូវ​បទបញ្ជា​កំណែទម្រង់​ស័ក្តិ និង​ទប់ស្កាត់​ការចុះហត្ថលេខា លើ​ការដំឡើង​ស័ក្តិ ផ្នែក​កងទ័ព និង​ផ្នែក​នគរបាល​។ នោះ​គឺ​ទៅ​ថ្ងៃ​ខាងមុខ ថ្នាក់​នាយ​ឧត្តមសេនីយ៍ ផ្កាយ​៤ នឹង​មាន​តែ ២​រូប​ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​។ រីឯ​មេបញ្ជាការ​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស រួម​ទាំង​អគ្គនាយក នៅ​ក្រសួង​ការពារជាតិ ត្រឹមតែ​ផ្កាយ​៣​ប៉ុណ្ណោះ​។ មេបញ្ជាការរង​កងទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ព្រមទាំង​មេ​បញ្ជាការ​ភូមិភាគ និង​មេ​កងពល នៅត្រឹម​ផ្កាយ ២​ប៉ុណ្ណោះ​។​

​ក្រៅ​ពី​រឿង​ទា​ហ៊ាន​សម្តេច​តេជោក៏បាន​បញ្ជាក់ខាង​នគរបា​លថា​៖​ខាង​នគរបាល ថា​មាន​កម្លាំង​តិច តែ​ថ្នាក់​ផ្កាយ​៤ ផ្កាយ​៣ ផ្កាយ​២ វា​ច្រើនពេក​។ ខ្ញុំ​ក៏​បាន​បញ្ជូន​សារ​នេះ ទៅ​សម្តេច​ក្រឡាហោម ស ខេង កុំឲ្យ​មាន​ការដំឡើង​ស័ក្តិ​ច្រើនពេក ដើម្បី​ឲ្យមាន​សមធម៌ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ជាទូទៅ​។ បើ​មិន​ដូច្នោះ​ទេ យើង​ចូល​ដល់​រាប់ពាន់ ដែល​វា​អាច​ជា​បញ្ហា​មួយ​”​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.