ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ==> ព្រះមហាក្សត្រប្រុយណេ នឹងយាងមកសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូនពៅនៅថ្ងៃ២៩ មេសា ==> លោក ឃួង ស្រេង ចាត់តាំងលោក ជិន ប៊ុនធឿន ជាអនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌឬស្សីកែវ និងសម្រួលភារកិច្ចលោក ឯក ឃុនដឿន មកជាអនុប្រធាន ព្រោះផ្លាស់ប្តូរភារកិច្ច ==> អបអរសាទរខេត្តប៉ៃ លិនដែលទទួលបានរង្វាន់ ជាខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរក្នុងចំណោមខេត្តទាំង៦ទូទាំងប្រទេស ==> បញ្ជូនខ្លួនជនសង្ស័យ៣នា​ក់ ទៅតុលា​ការពាក់ព័ន្ធក​រណី គ្រឿង​ញៀន​ នៅក្រុង​ប៉ោយប៉ែត ==> គ.ជ.ប ចាប់ផ្តើមផ្សព្វផ្សាយកម្មវិធីស្វែងយល់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា អាណត្តិទី៤ តាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២៤ ខែឧសភា ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា ==> សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញអំពីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាវ៉ារីយ៉ា ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយក្នុង១ខេត្តទទួលថវិកា២០០លានរៀល និងភេសជ្ជៈ១ពាន់កេស
0

​ចិន​ខ្មែរ​វ៉ៃ​បាញ់​គ្នា​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​មាន​ថៅកែ​ជា​ប៉េអឹម​ផ្អើល​ក្រុង​ប៉ោយ​ប៉ែត​

​ចិន​ខ្មែរ​វ៉ៃ​បាញ់​គ្នា​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​មាន​ថៅកែ​ជា​ប៉េអឹម​ផ្អើល​ក្រុង​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ករណី​បង្កៃ​គ្រាប់បែក​ក្នុង​បន្ទប់ទឹក​នៃ​កាស៊ីណូ​ហ្គោល​ឌឹន​ក្រោន​ហើយ​បាន​បំផ្ទុះ​ចោល​កាលពី ម៉ោងជាង​៧​យប់​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​មិនទាន់​បាន​ដេក​ស្រួល​ផង​អ្នកក្រុង​ប៉ោយប៉ែត​ផ្អើល​មួយ​សារ​ទៀត​ដោយសារ​នៅ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃទី​១១​កុម្ភៈ​នៅ​ចំណុច​ខា​រ៉​អូ​ខេ ឡា​ហ្វី​រ៉ា ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត មាន​ករណីយ៍ ជនជាតិ​ចិន​និង​ខ្មែរ​១​ក្រុម​បាញ់​គ្នា​សេរី​ដូច​ស្រុក​អត់​ច្បាប់​ចឹង​។

​ជា​លទ្ធផល​នៃ​ការប្រយុទ្ធ​គ្នា​នោះ​គឺ ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​បាញ់​បាក់​ភ្លៅ​ម្ខាង ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​លោក ប៊ុន ណាំ​អៀង មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន​តែ ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំងនោះ​យក​ទៅ​សួ​នាំ​ផងដែរ​។​

​បច្ចុប្បន្ន​ក្រុម​អ្នកលេង​ចិន​និង​ខ្មែរ​ដែល​វាយ​កាប់​ចាក់​គ្នា ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់​ខ្លួន​យក​ទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូមទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​ជនសង្ស័យ​បាន​៣​នាក់​រួមមាន ១.​ឈ្មោះ Wen Lin ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន​ឃាត់ខ្លួន​។​២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន​ឃាត់ខ្លួន​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​ជនជាតិ​ខ្មែរ​ឃាត់ខ្លួន​និង​បាន​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ​រកឃើញ​វត្ថុតាង​។​

​ហេតុការណ៍​បាញ់បោះ​សេរី​ខាងលើនេះ​សមត្តកិច្ច​ឲ្យដឹងថា​៖ បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​៨​នាក់ ដែល​មុខសញ្ញា​បានកំណត់​មានដូចជា : ១.​ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន​ឃាត់ខ្លួន ។​២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចិន​ឃាត់ខ្លួន​។​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជនជាតិ​ខ្មែរ​ឃាត់ខ្លួន​។​បក្ខពួក​៥​នាក់​ទៀត​ដែល​ជា​បុគ្គលិក​បម្រើការ​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​បាន​ធ្វើ​សកម្មភាព វាយ​ជាមួយ​ក្រុម​ជនជាតិ​ចិន​ម្ខាង​ទៀត ដែល​មាន​គ្នា ៣​នាក់ ជា​ភ្ញៀវ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ។​

​នៅពេលដែល​មាន​សកម្ម​ភាព​វាយ​ប្រតាយប្រតប់​គ្នា​នោះ​ខាង​ភាគី​ម្ចាស់​ខារ៉ាអូខេ​បាន​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក​បាញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្ដាលឱ្យ​រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​មួយ​កន្លែង​។​សមត្ថកិច្ច​បាន​រឹបអូស សំបក​គ្រាប់ និង​ក្បាល​គ្រាប់ កាំភ្លើង មិន​ស្គាល់​ម៉ាក ចំនួន ១​គ្រាប់ ។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភះ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ អ ហ ខេត្ត បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ដោយ​មាន​លោក មាស ចន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សម្របសម្រួល​និតិ​វី​ធី​ផងដែរ​។​លទ្ធផល​បាន​សម្រេច​បិទ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ដែល​គេ​ដឹងថា​មាន​ថៅកែ​ជា​មន្ត្រី​ប៉េអឹម​ជា​បណ្តោះអាសន្ន​សិន ៕

d190212b1 d190212b2 d190212b3 d190212b4 d190212b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.