ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឃាត់ខ្លួនបុរសជាអ្នកនេសាទម្នាក់ មកសួរនាំ ក្រោយយកទង់ជាតិកម្ពុជា មកជាន់នៅលើទូក ==> លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត

ក្មេងប្រុស​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​បើក​ម៉ូតូ​ចេញពី​សាលា ទៅ​បុក​ម៉ូតូ​បុរស​ចំណាស់​ម្នាក់ បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

ក្មេងប្រុស​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​បើក​ម៉ូតូ​ចេញពី​សាលា ទៅ​បុក​ម៉ូតូ​បុរស​ចំណាស់​ម្នាក់ បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​រងរបួស​សន្លប់​និង​កន្លែង ត្រូវ​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដឹង​ទៅ សង្គ្រោះ​ភ្លាមៗ ។​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ពី​រគ្រឿង​បើកបរ​ក្នុង​ទឹសដៅ​ស្របគ្នា ដោយ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់ និង​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​ក្មេងប្រុស​ម្នាក់​ទើប​ចេញពី​សាលារៀន ក្នុង​ទឹសដៅ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​កើតហេតុ ម៉ូតូ​ដែល​បើកបរ​ដោយ​ក្មេង​ប្រុស បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ​បុរស​ចំណាស់ បណ្តាលឲ្យ​ដួល​ទាំង​ពីរ​គ្រឿង ចំណែក​បុរស​ចំណាស់​បាន​សន្លប់​និង​កន្លែង ។ ប្រភពព័ត៌មាន បាន​បន្តថា​៖ ក្រោយពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​មក​វាស់វែង ចំណែក បុរស​ដែល​រងគ្រោះ ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ​។​បើ​តាម​ប្រភព​ព័ត៌មាន បាន​បញ្ជាក់​ដែរ​ថា​៖ បច្ចុប្បន្ន ពួក​គាត់​សង្កេត​ឃើញ​ថា ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល អ្នកបើកបរ​ម៉ូតូ​ភាគច្រើន​គឺ​សុទ្ធតែ​ជា​ក្មេងៗ ដែល​មិន​ទាន់​គ្រប់​អាយុ ដោយសារ​តែ​ឪពុក​ម្តាយ​មួយចំនួន ដែល​មាន​លុយ​បើ​កដៃ និង​ទិញ​ម៉ូតូ​ឲ្យ​កូន​ជិៈ ស្នើ​សុំ​សមត្ថកិច្ច​ពិនិត្យមើល​ត្រង់​កន្លែង​ចំណុច​នេះ​ផង​ដែរ ។

​លោក​អនុសេនីយ៍ទោ ហែ​ន ពុជ នាយ​ផ្នែក​វាស់វែង និង​ដំណោះស្រាយ​ចរាច​រណ៍ នៃ​ស្នងការ​នគ​បាល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ សឿន សាក់ ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជា​ទាហាន​រំសាយ មាន​ទីលំនៅ​ភូមិ​អូរច្រា​លិន សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន (​សន្ល​ប​និង​កន្លែង​) ជិៈម៉ូតូស​ង​ចិន ពណ៌​ខ្មៅ ខៀវ ពាក់​ស្លាក​លេខ​ប៉ៃលិន 1B-3120 ក្នុង​ទឹសដៅ​ពី​លិច​ទៅ​កើត ។​ចំណែក​ជន​បង្ក​ឈ្មោះ ស៊ី និត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស អត់​រងរបួស រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ជិៈ​ម៉ូតូ​ម៉ាក​YAMAHA ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ស្របទឹ​ស​គ្នា​ជាមួយ​ជនរងគ្រោះ ។​លោក បាន​បន្តទៀតថា​៖ បើ​ពិនិត្យ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​របស់​លោក​សង្កេតឃើញថា ក្មេងប្រុស ដែល​បើកបរ​ម៉ូតូ​YAMAHA បាន​ទៅបុក​បុរស​រងគ្រោះ​ពីក្រោយ ពេញទំហឹង តែម្តង បណ្តាល​ឲ្យ​សន្លប់​និង​កន្លែង ។ បច្ចុប្បន្ន ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត រង​ចំ​ការដោះស្រាយ​គ្នា​តាម​នីតិវិធី ចំណែក​បុរស​រងគ្រោះ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ផងដែរ ៕
​ដោយ សេង សុវណ្ណារិទ្ធ​

r190114a323 r190114a324 r190114a325

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.