បុណ្យផ្ការស្មីមហាសាមគ្គីវត្តអង្គវង្សពិសី(ហៅវត្តបាក្រុង)ស្ថិតនៅភូមិបាក្រុងឃុំ ស្វាយចេក ស្រុក រំដួល
ខេត្ត ស្វាយរៀង
ខេត្តស្វាយរៀង:កាលពីព្រឹកថ្ងៃអាទិត្យទី ៤ រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក
ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ព្រះគ្រូចៅអធិការវត្ត
អង្គវង្សពិសី (ហៅវត្តបាក្រុង)តំណាងឲ្យព្រះសង្ឃទាំងអស់លោកគ្រូអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទព្រមទាំងអាជ្ញាធរដែនដីបានមូលមតិគ្នាជាឯកច្ឆន្ទបានរៀបចំពិធីបុណ្យផ្ការស្មីមហាសាមគ្គីដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាជាបន្តទៀតដែលសព្វថ្ងៃកំពុងជួបការក្វះខាតអាស្រ័យដូចបានប្រគេននិងជម្រាបជូនខាងលើខ្ញុំព្រះករុណា
យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសសូម
គោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់មេត្តាអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្ការប្រាក់មហាសាមគ្គីព្រមទាំងចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
នៅក្នុងកម្មវិធីបុណ្យក៏មានការនិមន្តនិងអញ្ជើញចូលរួមពីមន្ត្រីសង្ឃគ្រប់ឋានានុក្រមជាច្រើនអង្គព្រមទាំងអជ្ញាធរដែនដីនិងពុទ្ធបរិស័ទដែលអញ្ជើញមកពីគ្រប់ទិសទីទិសទាំងប្រាំបីហើយក៏មានការនិមន្ត យាងព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ព្រះព្រហ្មរតនមុនី ពិន សែនសេរីសុវណ្ណោ ឧត្តម ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយកនៃគណៈមហានិកាយនិងជាសមាជិកថេរ
សភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា
និងជា ព្រះគ្រូចៅអធិការវត្តរាជបូណ៏ក្រុងសៀមរាប ខេត្តសៀមរាប សម្ដេចនិមន្តយាងសម្ដែងព្រះធម៌ទេសនា
បន្ទាប់មកទៀតរៀបចំធ្វើបទនមស្សកាព្រះរតនៈត្រៃសមាទានសីល វេរប្រគេន
អង្គផ្កាប្រាក់ប្រគេនដល់ព្រះសង្ឃពហុទេវាដាឆ្លងជាកិច្ចបង្ហើយបុណ្យ។
យើងបានជួបជុំគ្នាធ្វើបុណ្យទាននាពេលនេះដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសធ្វើឲ្យប្រទេសកម្ពុជាយើងឈានទៅរកភាពសំបូររុងរឿង ។
ព្រះពុទ្ធបានសម្ដែងថាការធ្វើបុណ្យធ្វើទានកើតឡើងដោយសារសទ្ធាជ្រះថ្លា។
ក្នុងនាមលោកគ្រូចៅអធិការវត្តតំណាងឲ្យព្រះសង្ឃលោកគ្រូអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃស្មើបានចំពោះលោកម្ចាស់ទានអ្នកមានចិត្តបុណ្យទាំងអស់ជួបប្រទះតែ:
សុភមង្គលល្អ
សុខភាពល្អ
អាយុយឺនយូរទទួលបានជ័យជំនះគ្រប់ភារកិច្ចការងារ
ព្រមទាំងពុទ្ធពរទាំង ៤ ប្រការគឺ :
អាយុវណ្ណៈ
សុខៈពលៈ
បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។