ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ជនដៃដល់ដែលកាប់សម្លាប់ស្ត្រីម្នាក់ជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល ត្រូវនគរបាលតាមចាប់បាននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ==> ស្នងការរងនគរបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីនគរបាលខណ្ឌដូនពេញ គ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងក្មេងអនាថាឱ្យម៉ត់ចត់ ==> ក្រសួងមហាផ្ទៃ កោះអញ្ជើញ ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ មកបំភ្លឺភ្លាមៗជុំវិញករណីប្រមូលយកថវិកាក្នុងមួយឃុំ ១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ==> លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពលោកយាយរបស់លោក ប៉ែត ចាន់រដ្ឋា ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចពិនិត្យវឌ្ឍន៍ភាព នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ នៅខេត្តស្វាយរៀង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពី ==> រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ==> កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បន្ត ចុះធ្វើការល្បាតចល័ត្ន រក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ==> ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ==> អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច
0

នាយឧត្តមសេនីយ៍ ខេង សុមេធ រំលឹកដល់កងកម្លាំងនៅខេត្តបន្ទាយមានជ័យ បន្តទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យមានប្រសិទ្ធភាព

នាយឧត្តមសេនីយ៍ ខេង សុមេធ រំលឹកដល់កងកម្លាំងនៅខេត្តបន្ទាយមានជ័យ បន្តទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យមានប្រសិទ្ធភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ​នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ត្រូវបន្តសកម្មភាពទប់ស្កាត់ បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងនានានៅក្នុងខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ការក្រើនរំលឹកបែបនេះរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ បានធ្វើឡើងនាថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានកត់សម្គាល់ដោយកោតសរសើរផងដែរ ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងយោធា កងរាជអាវុធហត្ថ និងនគបាលក្នុងកិច្ចប្រជុំនោះថា ត្រូវចូលរួមគ្នាអនុវត្តឱបា្យនដាច់ខាត នូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ដូច្នេះសូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកម្លាំងនគរបាល និងកងរាជអាវុធហត្ថត្រូវមានកិច្ចសហការគ្នាល្អ បន្តបង្កើនការអង្កេតស្រាវជាវ លើមុខសញ្ញាបណ្ដាញបក្ខពួកជនសង្ស័យពាក់ព័ន្ធ ការ ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនឈានទៅដល់ការទប់ស្កាត់ និងបង្ក្រាបបទល្មើស។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបន្តទៀតថា អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវជួយចូលរួមបង្កលក្ខណៈសហការគ្នាល្អជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនីមួយៗអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានកោតសរសើរ និងរំលេចស្នាដៃកងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានដែលកន្លងមកថ្មីៗនេះ បានបង្ក្រាបបទល្មើសដោយចាប់បានជនសង្ស័យ និងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើន ក្នុងបទល្មើសជួញដូរសារធាតុញៀន នៅបន្ទាយមានជ័យខេត្តជាប់ព្រំដែនកម្ពុជា ថៃ កសាងសំណុំរឿងបញ្ជូនតុលាការ។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យជាខេត្តភាគខាងលិចប្រទេសជាប់នឹងប្រទេសថៃ បញ្ហាប្រឈមសំរាប់ខេត្តនេះ គឺជួញដូរគ្រឿងញៀន និងការនាំចេញពលករខុសច្បាប់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.