ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ==> សម្តេចប្រធានរដ្ឋសភា ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ នៅក្នុងឱកាសចម្រើនព្រះជន្ម ថ្ងៃទី១៤ ខែឧសភា ==> អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្ដារសម្អាតប្រព័ន្ធបង្ហូររំដោះទឹកចេញ ដើម្បីទប់ស្កាត់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនពលរដ្ឋ៥ខណ្ឌ ==> លោក នេត្រ ភក្ត្រា អំពាវនាវដល់អង្គបោះឆ្នោតបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃ២៦ ខែឧសភាខាងមុខ ==> សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ផ្តោតសំខាន់លើការដំាដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីសុខភាពអតិថិជន !!! ==> អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកា១០០០ដុល្លារ សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម នៅសង្កាត់ច្រាំងចំរេះទី១ ==> ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗ៣០គ្រួសារ បានទទួលការផ្សព្វផ្សាយអប់រំសុខភាព សម្ភារ និងថវិកាពីសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ==> ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ ដល់នាយទាហានដែលត្រូវចូលនិវត្តន៍២៤រូប និងផ្ទេរ២៤រូបទៅក្រសួងសង្គមកិច្ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ==> ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និង ឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ក្នុង១គ្រួសារ ២០លានរៀល និងអ្នករបួស ក្នុង១គ្រួសារ ១០លានរៀល

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និង ឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ក្នុង១គ្រួសារ ២០លានរៀល និងអ្នករបួស ក្នុង១គ្រួសារ ១០លានរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលរួមឧបត្ថម្ភថវិកា ជូនដល់ក្រុមគ្រួសារសពយោធិនទាំង២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយក្នុង១គ្រួសារ ២០លានរៀល និងអ្នករងរបួស ក្នុង១គ្រួសារ ១០លានរៀល។

ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.