ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ==> សម្តេចប្រធានរដ្ឋសភា ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ នៅក្នុងឱកាសចម្រើនព្រះជន្ម ថ្ងៃទី១៤ ខែឧសភា ==> អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្ដារសម្អាតប្រព័ន្ធបង្ហូររំដោះទឹកចេញ ដើម្បីទប់ស្កាត់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនពលរដ្ឋ៥ខណ្ឌ ==> លោក នេត្រ ភក្ត្រា អំពាវនាវដល់អង្គបោះឆ្នោតបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃ២៦ ខែឧសភាខាងមុខ ==> សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ផ្តោតសំខាន់លើការដំាដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីសុខភាពអតិថិជន !!! ==> អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកា១០០០ដុល្លារ សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម នៅសង្កាត់ច្រាំងចំរេះទី១ ==> ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗ៣០គ្រួសារ បានទទួលការផ្សព្វផ្សាយអប់រំសុខភាព សម្ភារ និងថវិកាពីសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ==> ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ ដល់នាយទាហានដែលត្រូវចូលនិវត្តន៍២៤រូប និងផ្ទេរ២៤រូបទៅក្រសួងសង្គមកិច្ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ==> ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យចំនួន៦នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យចំនួន៦នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យចំនួន៦នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យចំនួន៦នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន

ចេញផ្សាយថ្ងៃសៅរ៍ ៤ រោច ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ខេត្តបន្ទាយមានជ័យ​៖ នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចលើផ្លូវមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់​ រួមមាន​៖ ១/-ឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅបៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),​
២/-ឈ្មោះ ជន វណ្ណឌី ហៅទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន បច្ចុប្បន្ននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),
៣/-ឈ្មោះ នូ ទិត្យរតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្ននៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),​
៤/-ឈ្មោះ សន ផានី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់),​

៥/-ឈ្មោះ សុតធីផាត់ កៃថង់ស៊ុក ហៅបត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),
៦/-ឈ្មោះ អៀ លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង បច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចាប់យកសម្ភារៈវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស និងក្រាមម្ស៉ៅសថ្លា (កេតាមីន) ចំនួន ២០កូនថង់កិប ទម្ងន់ ១២២,៩៣ក្រាម,​ គ្រឿងញៀនប្រភេទកេតាមីនទឹក ចំនួន ០២ប្រអប់ ស្មើនឹង ៥០ដប ទម្ងន់ ១៨១២,២ក្រាម,​ កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ២០កញ្ចប់ ទម្ងន់ ២០០,៥ក្រាម,​ កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម(អ៊ិចស្តាស៊ី) (FB ១៣កញ្ចប់+Ferrari ០៧កញ្ចប់) ចំនួន ២០កញ្ចប់ ទម្ងន់ ៣១៣ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ខ្មៅ Rolls Roycc (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៧១,១ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ផ្កាឈូក Rolls RR (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៩,២ក្រាម គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន ០១គ្រាប់ ទម្ងន់​ ០,១៧ក្រាម​, ម៉ូតូ ចំនួន ០៤គ្រឿង​ រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានប្រាប់សារព័ត៌មានយើងឱ្យដឹងថា​ មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ លុះដល់ចំណុចលើផ្លូវមុខក្លឹបMEX CLUB បានប្រទះឃើញជនសង្ស័យឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅ បៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាមុខសញ្ញាគ្រឿងញៀន ដោយមានការសង្ស័យកម្លាំងបានសួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានគ្រឿងញៀនម្ស៉ៅក្រាមសថ្លា(កេតាមីន) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៧៩ក្រាម​ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួនាំ។​ ក្រោយពីការឃាត់ខ្លួន និងបានចម្លើយសារភាពពីជនសង្ស័យខាងលើ កម្លាំងបានកំណត់មុខសញ្ញា​ ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៥នាក់បន្ថែមទៀត​ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ​ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី

ក្រោយឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យ បានឆ្លេីយសារភាពថា៖ ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃសៅរ៍​ ទី២៧ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.