ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន... ==> ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការសន្តិសុខឌីជីថល ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃខ្លះយប់ម៉ោង១ ម៉ោង២ សម្តេចនៅតាមដានព័ត៌មានលើបណ្តាញសង្គម ដើម្បីក្តាប់បញ្ហានានារបស់ពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខការពារភរិយា និងទម្លាយពីចរិតពិត គឺមិនលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការផ្សាយរបស់ខេមបូឌាដេលី ពាក់ព័ន្ធនឹងលោក គុណ ញឹម ជាប្រភេទព័ត៌មានក្លែងក្លាយ! ==> លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន៥,០០០នាក់ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ==> លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់អាងអំណាចប្រើអំពើហឹង្សាវាយយុវជន២នាក់កណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំថ្មី ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងវិស័យព័តមាននិងសោតទស្សន៍ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្តេចសូមផ្តល់នូវអនុសាសន៍មួយចំនួន ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់៖
0

សម្តេចតេជោ ហ៊ុន សែន ច្រានចោលការបង្ហោះសាររបស់ សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយលុយ៦,៧លានដុល្លារ

សម្តេចតេជោ ហ៊ុន សែន ច្រានចោលការបង្ហោះសាររបស់ សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយលុយ៦,៧លានដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសច្រានចោលសារបង្ហោះលើហ្វេសប៊ុករបស់ លោក សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយលុយដល់រូបគេ និងភរិយា ប្រមាណ៦,៧លានដុល្លារអាមេរិក។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖

«លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំ និងភរិយាបានជួយគាត់ចំនួន 6,7លានដុល្លារ ព្រមទាំងផ្ទះនិងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?

តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យ និងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយបង់រំលោះឲ្យគេ។

កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.