ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការនគរបាលខណ្ឌឫស្សីកែវរៀបចំកម្លាំងល្បាតត្រួតពិនិត្យសភាពការណ៍និងបង្ការទប់ស្កាត់បទល្មើសក្រុមក្មេងទំនើងបង្កអុកឡុកធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម ==> សម្ដេចក្រឡាហោម ស ខេង និងលោកស្រី បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនអាយុវឌ្ឍនៈមង្គល ==> លទ្ធផលបណ្តោះអាសន្ននៃការឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ==> សូមអបអរសាទរ ! កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឡើងទទួលមេដាយមាសពីការប្រឡងគណិតវិទ្យានៅអាស៊ី ==> ឃាត់ខ្លួននាយករងសាលាបឋមសិក្សាថ្មពួក ដែលល្បួងសិស្សយកទៅរំលោភបាន ១៣ដង ជាថ្នូរ នឹងការដាក់ពិន្ទុឲ្យល្អ តែត្រូវបែកការណ៍ ==> ក្មេងទំនើង ២នាក់ ត្រូវកម្លាំងនគរបាលស្រុកគូលែន ខេត្តព្រះវិហារឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដាវបម្រុងចាក់អ្នកដំណើរតាមផ្លូវ ==> បុណ្យផ្ការស្មីមហាសាមគ្គីវត្តអង្គវង្សពិសី(ហៅវត្តបាក្រុង)ស្ថិតនៅភូមិបាក្រុងឃុំ ស្វាយចេក ស្រុក រំដួល ខេត្ត ស្វាយរៀង ==> លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅខេត្តបៃលិន គណបក្សប្រជាជនទទួលបាន ៤៧សំឡេង ==> កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនេីង៤នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស... ==> ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម
0

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋ​មន្ត្រី​ការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ​គណៈ​កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះ បានអញ្ជើញមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បី​បំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។

ជាន់ដីកម្ពុជាភ្លាម លោក វ៉ាង យី បានអញ្ជើញចូលបង្គំគាល់ និងសវនាការ​ជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មកលោក វ៉ាង យី ក៏ចូលជួបពិភាក្សាការងារជាមួយលោក​ឧបនាយក​រដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រមុខការទូតរបស់កម្ពុជា។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោក វ៉ាង យី បានអញ្ជើញចូលរួមកិច្ច​ប្រជុំ​លើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន នៅ​ក្រុម​​​ប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលភាគីកម្ពុជាដឹកនាំដោយលោកឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្រោយកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក វ៉ាង យី បានរៀបចំពិធីអបអរសាទរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យ​នាំ​ចេញ​​ទៅកាន់ទីផ្សារចិនជាផ្លូវការ។ លោក ស៊ុន ចាន់ថុល និងលោក វ៉ាង យី ក៏​បាន​ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ទៀត ដើម្បី​រួម​ចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្មនៅកម្ពុជា។ ឯកសារសំខាន់​ចំនួន​៣នេះរួមមាន
ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ​របស់ចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាត​នៅជនបទដំណាក់កាលទី២
ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា
ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ។

នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យលោក វ៉ាង យី ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

លោក វ៉ាង យី នឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤​។ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅពេលនេះ ធ្វើឡើងស្របពេលប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

លោក វ៉ាង យី ជាប្រមុខការទូតរបស់ចិនដែលទស្សនកិច្ចនៅកម្ពុជាញឹកញាប់បំផុត។ លោកទើបនឹងបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.