ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ==> ស្លា.ប់.និងរ.បួ.ស.០២នាក់នៅក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តនៅស្រុកបវេល ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់! ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ==> លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី១ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរាល់បញ្ហាតាមតំបន់ព្រំដែនឱ្យបានឆាប់រហ័ស ==> ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មានស្តីពី «សេរីភាពសារព័ត៌មាន» ដែលសន្និសីទសារព័ត៌មាននេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ==> អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ==> សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ! ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ លោកនាយការិយាល័យសុខាភិបាល ដែលបានវះកាត់ក្រួសក្នុងប្រម៉ាត់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់នាយកខុទ្ទកាល័យ នាំថវិកា ៨០លានរៀល ជូនគ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់
0

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត,

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត,

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត,

ប៉ៃលិន៖ នៅអាស្រមលោកយាយយ៉ាត ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤  ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ និង របាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋ អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក៏បានបួងសួងសុំពរជ័យពីលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រ សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងប្រទេសជាតិឱ្យជៀសផុតពីគ្រោះធម្មជាតិនានា និងជំងឺដង្កាត់ផ្សេងៗ ជាពិសេសសូមតាមជួយថែរក្សាថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសជាតិ ឱ្យជួបនូវសេចក្តីសុខ សន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនតទៅអនាគត ៕

សូមរំលឹកថា៖ រូបសំណាកធំរបស់​លោកយាយ​​យ៉ាត ដែលស្ថិតនៅក្នុងអាស្រម ក្បែរជើងភ្នំយ៉ាត​នេះ ត្រូវបានកសាងឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១១​​ គឺចំណាយថវិកាផ្ទាល់របស់​ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយធ្វើពីថ្មភក់នៅខេត្តកំពង់ធំ​ មានកម្ពស់​​ ៣,៨០​ម៉ែត្រ បល្ល័ង្ក​ទំហំប្រវែង ​២,៤០ម៉ែត្រការ៉េ និង​មាន​ទម្ងន់​សរុប​ ៣២​តោន ។​​

ដោយ,សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.