ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឃាត់ខ្លួនបុរសជាអ្នកនេសាទម្នាក់ មកសួរនាំ ក្រោយយកទង់ជាតិកម្ពុជា មកជាន់នៅលើទូក ==> លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត

ចោលួច​គោអ​ស់លា​ក់​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​នៅ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​

ចោលួច​គោអ​ស់លា​ក់​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​នៅ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​-​ស្រុក​រតនមណ្ឌល​៖ លោក​មេភូមិ​ដង្គត់ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​បាន​ចេញ​សេចក្តីជូនដំណឹង ដល់​បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា មេត្តា​ប្រុងប្រយត្ន័​មើលថែទាំ​ព្រទ្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ជា​ពិសេស សត្វ​គោ ក្របី របស់​បងប្អូន ព្រោះ​នៅក្នុង​ថ្ងៃ​ចន្ទ​ទី ០៤.​ខែ​ធ្នូ​.​ឆ្នាំ​២០២៣ វេលា​ម៉ោង ប្រមាណ ១:៣០’ រសៀល គឺ​មាន​ក្រុមចោរ​ប្រុស ចំនួន​០៣​នាក់ បាន​លួច​ដឹកនាំ​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុមទី ១៥ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។​

​លោក​មេភូមិ​បានឲ្យដឹង​ថា​សត្វគោ ចំនួន ០៦​ក្បាល ដែល​ម្ចាស់​ចងអោយ​ស៊ី​ស្មៅ តែ​ត្រូវ​ក្រុមចោរ​ដឹក​ចូលក្នុង​ចម្ការ​មៀន នៅជាប់​នឹង​ផ្លូវ​កៅស៊ូ រួចរាល់​ហើយ ពួក​វា​បាន​បើកឡាន​តូ​រី​ស​ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-7546 ចម្ងាយ​ប្រមាណ​៥០​ម ដើម្បី​ដេញគោ​ទាំងអស់​បញ្ចូល​ក្នុង​ឡាន​ដឹក​បំ​រ៉ុង​ចេញទៅ តែ​ចៃដន្យ​ចំ​ពេល​ម្ចាស់​គោ​កំពុងតែ​ដើរ​រក​គោ បាន​ជួប​ក្រុមចោរ​ម្នាក់​ដែល​ឈរ យាម​នៅ ច្រកចូល ម្ចាស់​គោ​ក៏​បាន​សួរ​វា​ថា​មាន​ឃើញ​គោរ​គាត់​ទេ ក្រុមចោរ​ឆ្លើយថា​គោ​ដើរទៅ​លិច​ហើយ ក្នុងពេល​ដំណាលគ្នា​នោះ សត្វ​គោ​ឮសូរ​សំឡេង​ម៉ាស៊ីន​ម៉ូតូ​ម្ចាស់ ស្ដាប់​ស្គាល់ ក៏​បាន​អើត​ក រត់​ចេញពី​ព្រៃ​បង្ហាញ​ខ្លួន​ឲ្យ​ម្ចាស់​ឃើញ ខ​ណះ​នោះ ម្ចាស់​គោ​០២​នាក់ ប្ដី​ប្រពន្ធ​បាន​ស្រែក​ឆោឡោឡើង ឲ្យ​បងប្អូន​ដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ​ជួយ​ចាប់ចោរ​ផង និង​បាន​ទូរស័ព្ទ​ទៅ​រក​កម្លាំង មាន​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៍ ឃើញ​សភាពការណ៍​បែបនេះ ក្រុមចោរ​ដែល​ឈរ​យាមផ្លូវ​ម្នាក់​និង​ម្នាក់​ទៀត​បាន​លោត​ចុះ​ពី​ឡាន​រត់​ចូល​ព្រៃ​បាត់ នៅសល់​តៃកុង​ឡាន​ម្នាក់ឯង ខំ​ថយ​ឡាន​ពី​ក្នុងព្រៃ​យ៉ាង​លឿន​បំ​រ៉ុង​រត់ តែ​ជ្រុល​ឆ្លង​ទៅ​ម្ខាង​ផ្លូវ​កៅស៊ូ​ធ្លាក់​ក្នុង​ប្រព័ន្ធ​ប្រឡាយ​ផ្លូវ មក​មុខ​វិញ​មិន​រួច ក៏​ត្រូវបាន​ប្រជាពលរដ្ឋ រួបរួមគ្នា ចាប់បាន ។ បន្តិចក្រោយមក កម្លាំង​មាន​សមត្ថកិច្ច នគ​បាល ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ដៅ និង កម្លាំង​អធិការដ្ឋាន​ស្រុក​រតនមណ្ឌល មក​ធ្វើ​អន្តរាគមន៍ នាំយក​ចោរ​ម្នាក់ ឡាន​១​គ្រឿង ព្រមទាំង​ឱ្យ​ម្ចាស់​សត្វ​គោ ទៅ​ដាក់​ពាក្យបណ្តឹង រួចរាល់ … ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.