ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​

លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២៣ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​បើ​តាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា​៖ ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤​នេះ ខេត្ត​ប៉ៃលិន មាន​គ្រឹះស្ថានសិក្សា ចាប់ផ្តើម​ដំណើរការ​រៀន និង​បង្រៀន គឺ​៖ មធ្យមសិក្សា​សាធារណៈ មាន​ចំនួន ៩​សាលា ក្នុងនោះ​វិទ្យាល័យ​ចំនួន ០៣ សាលា និង​អនុវិទ្យាល័យ​ចំនួន ៦​សាលា មាន​សិស្ស​សរុប ៥៦៨៧​នាក់ ស្រី​ចំនួន ៣០២៧​នាក់​, បឋមសិក្សា​សាធារណៈ​ចំនួន ៥៣​សាលា មាន​សិស្ស​សរុប​ចំនួន ១១១៩៩​នាក់ ស្រី​ចំនួន ៥៤៦០​នាក់ (​ក្នុង​នោះ​សិស្ស​គ្រប់​អាយុ​ចុះ​ឈ្មោះ​ថ្មី​ចូល​រៀន​ថ្នាក់​ទី​១ មាន​ចំនួន ១១៣០​នាក់ ស្រី ៥១០​នាក់​) និង​សាលា​មត្តេយ្យ​សិក្សា​ចំនួន ២៥​សាលា មាន​សិស្ស​សរុប​ចំនួន ៨៥៨​នាក់ ស្រី​ចំនួន ៤៧៨​នាក់ (​ក្នុង​នោះ​សិស្ស​ចុះឈ្មោះ​ចូល​រៀន​ថ្មី ចំនួន ៣៥៣​នាក់ ស្រី ១៨៥​នាក់ ។​

​បន្ទាប់ពី​លោក សោ សុវណ្ណ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​អាន​សារលិខិត​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បើក​បវេសនកាល រួចមក លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បវេសនកាល​ឆ្នាំ​សិក្សា​២០២៣-២០២៤ ចាត់ទុក​ជា​ឆ្នាំ​ដំបូង ដែល​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧​នៃ​រដ្ឋសភា ចាប់ផ្ដើម​អនុវត្ដ​អាទិភាព​គោលនយោបាយ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ដូច​មានចែង​ក្នុង​បញ្ច​កោណ​ទី​១ នៃ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ផ្តោត​លើ ការពង្រឹង​គុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការដាក់ចេញ​នូវ​វិធានការ​គន្លឹះ សម្រាប់​ដោះស្រាយ​ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្នុង​គោលដៅ “​លើកកម្ពស់ គុណភាព​អប់រំ​” ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ ចាប់ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់​មធ្យមសិក្សា តាមរយៈ ការពង្រឹង​កិច្ចការ​សំខាន់ៗ រួមមាន​៖ ទី​១. ការពង្រឹង​អភិបាលកិច្ច​សាលារៀន​, ទី​២. ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប​ទៅតាម តម្រូវការ ក្នុង​ការពង្រឹង​ចំណេះដឹង​វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស​, ទី​៣. ការយកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ គុណភាព​ចំណីអាហារ នៅ​តាម​សាលា និង​ទី​៤. ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុង​ការអប់រំ ស្រប​តាម​ពាក្យស្លោក “​ភាព​ជា​ដៃគូ រដ្ឋ និង​សហគមន៍​ដើម្បី​ការអប់រំ​»​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​ជំរុញ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ត្រូវ ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការពង្រឹង​វិន័យ សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបថ​ល្អ របស់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ពី​ព្រោះ​ក្រសួង​បាន​ដាក់ឱ្យ​អនុវត្ត​ការផ្ដល់​ពិន្ទុ ៨០​ភាគរយ លើ​ចំណេះដឹង ១០​ភាគរយ លើ​បំណិន និង ១០​ភាគរយ លើ​សីលធម៌ និង​ចរិយា​ធម៌ ហើយ​នៅ​ថ្ងៃនេះ​ដែរ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏​សូម​ប្រកាស​ដាក់​ចេញ​នូវ “​យុទ្ធនាការ​សាលារៀន​ស្អាត គ្មាន​សំរាម​” នៅ​ទូទាំង​ប្រទេស​ចាប់ពី​ឆ្នាំ​សិក្សា​២០២៣–២០២៤​តទៅ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ចលនា​ប្រឡង ប្រណាំង​សាលា​ស្អាត ដែល​កន្លងមក ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ដាក់ចេញ​នូវ​គោលការណ៍ លក្ខណៈវិនិច្ឆ័យ និង​នីតិវិធី នៃ​ការវាយតម្លៃ​សាលា​ស្អាត​រួចមកហើយ ព្រមទាំង​មាន​ផ្ដល់​ជូន​រង្វាន់​លើកទឹកចិត្ត ក្នុងឱកាស​នៃ សន្និបាត​អប់រំ​ប្រចាំ​ឆ្នាំ​ផង​ដែរ ៕

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​ក្មួយៗ​សិស្សានុសិស្ស​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ ទទួលបាន​នូវ​ចំណេះដឹង​ពី​លោកគ្រូ អ្នកគ្រូ ដើម្បី​ក្លាយខ្លួន​ជា​ធនធាន ក្នុង​ការចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ឡើង ជា​ពិសេស​ត្រូវ​ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ ហើយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ថា​៖ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នោះដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ឧបត្ថម្ភ ជា​សម្ភារៈ​សិក្សា និង ថវិកា​ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន ១៣៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ៥០,០០០​រៀល និង​សិស្សានុសិស្ស​ចំនួន ២២៨៩ នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅ​១៦០​ទំព័រ ចំនួន ១​ក្បាល ប៊ិក​ចំនួន ១ ដើម និង​ថវិកា​ចំនួន ៥០០០ រៀល ៕​អត្ថបទ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.