ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

ឃាត់ខ្លួន​យុវជនម្នាក់​ពីបទ បង្កហិង្សា​ដោយ​ចេតនា រហូតជនរងគ្រោះ​ត្រូវស្លាប់បាត់បង់ជីវិត

ឃាត់ខ្លួន​យុវជនម្នាក់​ពីបទ បង្កហិង្សា​ដោយ​ចេតនា រហូតជនរងគ្រោះ​ត្រូវស្លាប់បាត់បង់ជីវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។ នៅ​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៥:០៦ នាទី នៅ​ចំណុច​ភូមិ​កំប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាណន់ ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ សំ វីរៈ ជា​អធិការ បាន​សហការ​ជាមួយ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សុខ សារិន ជា អធិការ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ វេ គឹម​ចត់ ជា​អធិការ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( បណ្តាល​ឲ្យ​មរណៈភាពជ​ន​រងគ្រោះ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ គឹម សុ​វ៉ាត់ ហៅ តូច ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​នៅ​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលា​ម៉ោង​២២:៣០ នាទី ស្ថិត​នៅ​ចំណុច​ក្រុមទី​៩ ភូមិ​កំប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ រួម​ជាមួយ​បក្សពួក​ចំនួន ០៣ នាក់​ទៀត ជិះ​ម៉ូតូ​០២ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម និង ប្រើប្រាស់​កាំបិត​ផ្គាក់ ដេញ​កាប់​ជនរងគ្រោះ មួយ​ក្រុម​ទៀត​ដែល​មាន​គ្នា ៧ នាក់ ជិះ​មូតូ ៣ គ្រឿង លុះដល់​ចំណុច កើតហេតុ​ខាងលើ ជនសង្ស័យ បាន​កាប់​ត្រូវ​ចំ ជនរងគ្រោះ ម្នាក់ ឈ្មោះ លក សា​វៀង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ក្រុមទី​០៥ ភូមិ តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ចំ​ត្រង់​ក្បាល​ផ្នែក​ខាងលើ​មួយ​កាំបិត និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក ខេត្ត​បាត់ដំបង តាម​រថយន្ត សង្គ្រោះបន្ទាន់ ឃុំ​ភ្នំ​សំពៅ ពេល​ទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង ។​

​បច្ចុប្បន្ន អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.