ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ពិនិត្យ និង​ពិភាក្សា​សេចក្តីព្រាង ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ពិនិត្យ និង​ពិភាក្សា​សេចក្តីព្រាង ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ១១​កើត ខែ​ក​ក្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​តំណាង​មកពី​ក្រសួង​ស្ថាប័ន​នានា​។​

​កិច្ចប្រជុំ​អន្តរក្រសួង​បាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលមាន ៨ ជំពូក និង ២៤ មាត្រា ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តំណាង​ក្រសួង​ស្ថាប័ន​នានា ដែល​បាន​រួម​ចូល​លើ​កិច្ចពិភាក្សា និង​បាន​ផ្ដល់​ជា​មតិ​ល្អៗ ដើម្បី​ឲ្យ​សេចក្តី ព្រាង​ព្រះរាជក្រឹត្យ​នេះ កាន់តែ​មាន​គុណភាព ប្រសិទ្ធភាព និង​សង្គតិភាព ព្រមទាំង​អាច​ឆ្លើយតបបាន ទៅ នឹង​សំណូមពរ​ការងារ ដើម្បី​ជំរុញ​ការទាក់ទាញ និង​លើកកម្ពស់​ការវិនិយោគ សំដៅ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។​

​គួរ​បញ្ជាក់ដែរថា យោង​តាម​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/២០២១/០១៤ ចុះ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) ជា​ស្ថាប័ន​ប្រតិបត្តិ​បំពេញ​មុខងារ​ជា​សេនាធិការ និង​ជា​ច្រកចេញចូល​តែ​មួយ​របស់​រាជរដ្ឋាភិបាល​លើ​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ការវិនិយោគ​ឯកជន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.