ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងសហការជាមួយក្លឹបព្រះខ័ណ្ឌរាជខេត្តស្វាយរៀងបានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ដល់គ្រូបង្វឹកនិងកីឡាករដែលនឹងត្រូវចូលរួមប្រកួតពានង្វាន់ស្វាយរៀង super cup លើកទី ១ ឆ្នាំ ២០២៤ ==> ឃាត់ខ្លួនបុរសជាអ្នកនេសាទម្នាក់ មកសួរនាំ ក្រោយយកទង់ជាតិកម្ពុជា មកជាន់នៅលើទូក ==> លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកឡើង​៤​ចំណុច ពាក់ព័ន្ធ​ការវិវត្ត​នៃ​បរិការណ៍​សកល ដើម្បី​បំផុសគំនិត សម្រាប់​ការពិភាក្សា ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកឡើង​៤​ចំណុច ពាក់ព័ន្ធ​ការវិវត្ត​នៃ​បរិការណ៍​សកល ដើម្បី​បំផុសគំនិត សម្រាប់​ការពិភាក្សា ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើង​នូវ​ការសង្កេត ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការវិវត្ត​នៃ​បរិការណ៍​សកល ដើម្បី​ជា​ការចូលរួម​បំផុស​គំនិត សម្រាប់​ការពិភាក្សា ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣​។​

​ពេល​អញ្ជើញ​បើក​សន្និសីទ​នេះ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​ធិបតី បាន​ថ្លែងថា ដើម្បី​ជា​ការចូលរួម​បំផុស​គំនិត សម្រាប់​ការពិភាក្សា សម្តេច​សូម​លើក​នូវ​ការសង្កេត​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការវិវត្ត​នៃ​បរិការណ៍​សកល ដូចខាងក្រោម​៖
* ទី​១)៖ ការប្រែប្រួល​ដ៏​ជ្រាលជ្រៅ​មួយ នៃ​ការផ្លាស់ប្ដូរ​ពី​និម្មាបនកម្ម​សេដ្ឋកិច្ច និង​អភិបាលកិច្ច​អន្តរជាតិ​លក្ខណៈ​ឯក​ប៉ូល ទៅរក​ប្រព័ន្ធ​ពហុ​ប៉ូល​ដែល​កំពុង​លេចចេញ​ជា​រូបរាង​បណ្តើរៗ​
* ទី​២)៖ ការចាប់ផ្តើម​ពឹងផ្អែក​កាន់តែ​ខ្លាំង​ឡើង​លើ​សេដ្ឋកិច្ច​ក្នុង​តំបន់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ច​នៅ​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​កាន់តែ​រីកចម្រើន​ឡើង និង​សមាហរណកម្ម​កាន់​ត ស៊ីជម្រៅ ខណៈ​ដែល​សេដ្ឋកិច្ច​ធំៗ​សម្រេចបាន​កំណើន​ទាប​
* ទី​៣)៖ ការរីកចម្រើន​ផ្នែក​ជី​ឌី​ថ​ល​បន្ត​មាន​សន្ទុះ​ខ្ពស់ ជាពិសេស​បញ្ញា​សិប្បនិម្មិត ដែល​បើក​លទ្ធភាព​ក្នុង​ការជំរុញ​ផលិតភាព​ឱ្យមាន​សន្ទុះ​ខ្ពស់​ឡើង និង​អាច​កាត់បន្ថយ​រយៈពេល​នៃ​ការរៀនសូត្រ ព្រមទាំង​អាច​ពង្រាយ​បាន​ទូលាយ​ក្នុង​រយៈពេល​ខ្លី និង​
* ទី​៤)៖ ប្រភព​ហិរញ្ញប្បទាន​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ ក្នុង​បរិការណ៍​នៃ​ការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ ជាពិសេស​សម្រាប់​ប្រទេស​មាន​ចំណូល​មធ្យម​, មាន​ទំហំ​មិន​គ្រប់គ្រាន់ និង មិន​មាន​ការសម្របសម្រួល​ល្អ​រវាង​តួអង្គ​ទាំងអស់ ទាំង​ពហុភាគី ទ្វេភាគី និង​វិស័យ​ឯកជន​។​

​បើតាម​ប្រសាសន៍​សម្តេច​នាយករដ្ឋមន្ត្រី សម្រាប់​សន្និសីទ​នេះ សម្តេច​មាន​ចំណាប់អារម្មណ៍​ជា​ខ្លាំង​លើ​កិច្ច​ពិភាក្សា​ទាំង​បី​វគ្គ ដែល​សុទ្ធតែ​ជា​ប្រធានបទ​មាន​សារៈសំខាន់ ជាពិសេស​ផ្នែក​គោលនយោបាយ សម្រាប់​កម្ពុជា​អាច​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ និង​គ្រប់គ្រាន់ ដើម្បី​សម្រេច​បង្គោល​ចរ​ឆ្នាំ​២០៣០ និង​ឆ្នាំ​បន្ត​- បន្ទាប់ ខាងមុខ​ទៀត​។

​សម្តេច​ថ្លែងថា សេដ្ឋកិច្ច​កម្ពុជា គឺជា​សេដ្ឋកិច្ច​បើកចំហរ ដូច្នេះ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​អវិជ្ជមាន​ពី​កត្តា​ខាង​ក្រៅ​នឹង​ជះ​ឥទ្ធិពល​ដោយផ្ទាល់ និង​ប្រយោល​មក លើ​សក្តានុពល​កំណើន​កម្ពុជា​រយៈពេល​មធ្យម​-​វែង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់​ឃើញ​សន្និសីទ​នេះ គឺជា​វេទិកា​នៃ​ការផ្តោះប្តូរ​យោបល់ ត្រង់​ទៅ​ត្រង់​មក ប្រកបដោយ​ស្មារតី​ស្ថាបនា និង​ចូលរួម​គិតគូរ អនុវត្ត និង​ទទួលខុសត្រូវ​រួម​គ្នា​លើ ជោគវាសនា​របស់​កម្ពុ​ជា​។
​ទន្ទឹមនឹងនេះ សម្តេច​ក៏​ចង់​ឃើញ​ផងដែរ​ថា លទ្ធផល​នៃ​ការសិក្សា​របស់ វិទ្យា​បណ្តុះបណ្តាល និង ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) នា​ពេល​បន្តបន្ទាប់ នឹង​មិន​គ្រាន់តែ​ជា​ការសិក្សា​ស្រាវជ្រាវ​បង្កើន​ការយល់ដឹង ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឯកសារ​ចង្អុល​ទិស​គន្លឹះ សម្រាប់​ជា​ធាតុ​ចូលដល់​រាជរដ្ឋាភិបាល ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​នានា ក៏ដូចជា​វិធានការ​គោលនយោបាយ​ដើម្បី​ដំណោះស្រាយ បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​កំពុង​កើតមាន និង​នា​ពេល​បន្តបន្ទាប់ រួម​ទាំង​បញ្ហា​ប្រឈម​នៅពេល ដែល​កម្ពុជា​ឆ្លង​ផុត​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច នា​ឆ្នាំ​២០២៧ ខាងមុខ​, ការពង្រឹង និង​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យ​បាន​រឹងមាំ និង​មាន​ពិពិធ​កម្ម​ជាង​មុន និង ការកសាង​ភាព​ធន់​សង្គម​-​សេដ្ឋកិច្ច ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​រយៈពេល​វែង​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.