ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងសហការជាមួយក្លឹបព្រះខ័ណ្ឌរាជខេត្តស្វាយរៀងបានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ដល់គ្រូបង្វឹកនិងកីឡាករដែលនឹងត្រូវចូលរួមប្រកួតពានង្វាន់ស្វាយរៀង super cup លើកទី ១ ឆ្នាំ ២០២៤ ==> ឃាត់ខ្លួនបុរសជាអ្នកនេសាទម្នាក់ មកសួរនាំ ក្រោយយកទង់ជាតិកម្ពុជា មកជាន់នៅលើទូក ==> លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ ពិធី​បុណ្យ​អុំទូក មាន​ទូក​ចូលរួម​ប្រណាំង​ជាង​៣០០​ទូក មាន​កីឡាករ​កីឡាការិនី​ជិត​២​ម៉ឺន​នាក់ និង​ប្រទីប​ជាង​៣០

រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ ពិធី​បុណ្យ​អុំទូក មាន​ទូក​ចូលរួម​ប្រណាំង​ជាង​៣០០​ទូក មាន​កីឡាករ​កីឡាការិនី​ជិត​២​ម៉ឺន​នាក់ និង​ប្រទីប​ជាង​៣០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សាលា​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីព និង​សំពះ​ព្រះ​ខែ អក​អំបុក ក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​ការចូលរួម​ពី​អភិបាលរង​រាជធានី​ភ្នំពេញ​,​ស្នងការ​នគរបាល​រាជធានី​, មេបញ្ជាការរង​អាវុធហត្ថ​រាជធានី​, អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​, ឯកឧត្តម​ស្នើឲ្យ​កម្លាំង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មាន​សត្ថកិច្ច​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ដែល​មក​លេង​ពិធីបុណ្យ​នេះ ដោយ​ចាប់​ពិនិត្យ​អាវុធជាតិផ្ទុះ ចាប់ពី​យប់​នេះ​តទៅ ជាមួយ​និង​ការដាក់​វេន​ប្រចាំ​បញ្ជា​ឲ្យបាន​ច្បាស់លាស់​។​

​ឯកឧត្តម​បាន​ស្នើ​អាជ្ញាធរ​ខណ្ឌ​យកចិត្តទុកដាក់ ចំពោះ​ទីតាំង​សប្បាយភាព ពិសេស​បៀរហ្គាឌិន ដែល​អាច​រំខាន​ដល់​ដំណេក​ប្រជាពលរដ្ឋ តែបើ​រំខាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​យើង​ក៏​មិន​អាច​ទទួលយក​បានដែរ​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាល​រាជធានី ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច ដាក់​កម្លាំង​ចុះ​ឲ្យបាន​ខ្លាំងក្លា​បំផុត ជាមួយនិង​ការចុះពិនិត្យ​នៅ​តាមដាន​ទប់ស្កាត់​នូវ​ការ​ចោរឆក់ ចោរ​លូក​ហោ​ពេល​ប្រជាពលរដ្ឋ​មក​ដើរលេង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​។​

​សូម​ឲ្យ​សហការគ្នា ជា​ប្រព័ន្ធ​លើ​បញ្ហា​ចរាច​រណ៍ ទាំង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី និង​កម្លាំង​សមត្ថកិច្ច​នគរបាល ដើម្បី​កាត់បន្ថយ​ការ​ការស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ ពិសេស​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ បាន​ខ្ពស់​បំផុត ចំពោះ​ទីតាំង​ណា​កកស្ទះ​ខ្លាំង ត្រូវតែ​សម្រួល ឬ​បង្វែរ​មនុស្ស​ចេញពី​កន្លែង​កកស្ទះ ដើម្បី​ចៀសវាង​កុំឲ្យ​មាន​បញ្ហា​មិន​ល្អ​កើត​ឡើង​។​

​នា​ឱកាស​នោះ ឯកឧត្តម​អភិបាល​រាជធានី បានដាក់​បញ្ជា​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច នា​ឱកាស​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ ត្រូវ​បែងចែក​កម្លាំង​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ជា​គណៈកម្មការ​មួយ​រួចរាល់ ហើយ​គណៈកម្មការ​នេះ​យើង​ក៏​បាន​រៀបចំ​បន្សីចូល​គ្នា​រួច​ហើយ​ដែរ ជាមួយ​កម្លាំង​កង​អង្គរក្ស និង​អគ្គស្នងការ​នគរបាល​ជាតិ សំដៅ​ធ្វើ​យ៉ាងណា​អោយ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចេញ​សេចក្តី​ដំណឹង​ពី​ទីកន្លែង​សប្បាយភាព កន្លែង​ប្រគុំ​តន្ត្រី ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាល​ជ្រាប​ជា​ដំណឹង ពួកគាត់​សម្រេច​ទៅ​ទស្សនា​នៅ​ទីតាំង​ណាមួយ​។​

​ពាក់ព័ន្ធ​នឹង​សំរាម​នៅ​តាម​ទីតាំង​ប្រារព្ធ​ពិធី និង​កន្លែង​សប្បាយភាព ត្រៀមកម្លាំង​បោសសំអាត​ជាង​៣០០​នាក់ ដោយ​ចាប់ពី​ម៉ោង​១១​យប់ ដល់​៦​ព្រឹក ដោយ​ឯកឧត្តម​អភិបាល​រាជធានី ក៏​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ឋ ត្រូវ​គិតគូរ​អោយបាន​ម៉ត់ចត់​បំផុត ចំពោះ​ការប្រមូល ទុកដាក់​សំរាម សំណល់​រឹង​នៅក្នុង​ពិធី​នេះ​។ ចំពោះ​ការតុបតែង​កែលម្អរ​រាជធានី​ភ្នំពេញ និង​ការតុបតែង​ភ្លើង​សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ ក្នុងនោះ បាន​រៀបចំ​បន្ទប់ទឹក​បង្គន់​អនាម័យ ៥៦៧​បន្ទប់ ទាំង​បង្គន់​សាធារណៈ និង​សម្រាប់​កីឡាករ​។​

​តាម​គម្រោង​ព្រះរាជ​ពិធី​ឆ្នាំនេះ នឹង​មាន​ទូក «​ង​» ចូលរួម​ប្រណាំង​ជាង​៣០០​ទូក (​រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជាង​៤០​ទូក​) មាន​កីឡាករ​កីឡាការិនី​ចំណុះ​ទូក​ប្រមាណ​ជិត​២​ម៉ឺន​នាក់ និង​មាន​ប្រទីប​ចូលរួម​ជាង​៣០​ប្រទីប​។​

​ចំពោះ​ទីតាំង​សម្រាប់​ការ​ស្នាក់នៅ​របស់​កីឡាករ​ចំណុះ​ទូក ត្រូវបាន​បែងចែក​ជា​២​ទីតាំង ក្នុងនោះ នៅ​អតីត​ឃ្លាំង​សាំង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ មួយ​ទីតាំង និង​នៅ​ខាងកើត​ទន្លេសាប​ក្នុង​ដី​អភិវឌ្ឍន៍ OCIC​ខាងជើង​រង្វង់​មូល​នាង​មច្ឆា ខណ្ឌ​ជ្រោយចង្វារ មួយ​ទីតាំង​ទៀត ហើយ​ទីតាំង​ទាំង​២​នេះ នឹង​ការរៀបចំ​បណ្តាញទឹក ភ្លើង និង​បង្គន់​អនាម័យ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.