ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ណែនាំ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រួមដៃគ្នា​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឲ្យខាងតែបាន​, ខណៈ​កម្លាំង​ជាង​១​ម៉ឺន​នាក់ នឹង​ប្រើប្រាស់​ដើម្បី​ការពារ

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ណែនាំ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រួមដៃគ្នា​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឲ្យខាងតែបាន​, ខណៈ​កម្លាំង​ជាង​១​ម៉ឺន​នាក់ នឹង​ប្រើប្រាស់​ដើម្បី​ការពារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី បាន​ធ្វើ​ការណែនាំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រួម​ដៃ​សហការ​គ្នា​ឲ្យបាន​ស្អិតរ​មួ​ត សំដៅ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៅ​ក្នុងអំឡុងពេល​ដែល​កម្ពុជា រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី បាន​អះអាង​ថា បន្ទាប់​ពី​ខកខាន​រៀបចំ​អស់​ប៉ុន្មាន​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​ទើប​បង្កើត​បាន​រយៈពេល​៩០​ថ្ងៃនេះ បានអនុញ្ញាត​ឲ្យ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូ​កឡើ​ង​វិញ ដើម្បី​បង្ក​បរិយាកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដើរលេង​កម្សាន្ដ​ដោយ​ក្ដី​សប្បាយរីករាយ​។​

​ជាមួយនឹង​ការកម្សាន្ដ​សប្បាយ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​បុណ្យ​ជាតិ​ដ៏​សំខាន់​នេះ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ដែល​ជា​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដ៏​ម៉ឺងម៉ាត់​នោះ បាន​ចាត់ទុកថា កាតព្វកិច្ច​ការពា​រ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​មក​ពី​គ្រប់ទិសទី​ទាំងអស់​ជា​រឿង​ដែល​សំខាន់ និង​យកចិត្តទុកដាក់​ខ្លាំង​បំផុត​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​

​តាមរយៈ​បទពិសោធន៍​ធ្លាប់ជា​អគ្គស្នងការ​នគរបាល​ជាតិ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ចែករំលែក​នូវ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម និង​តម្រូវការ​ចាំបាច់​មួយ​ចំនួន ដល់​ថ្នាក់ដឹកនាំ​កងកម្លាំង​ប្រដាប់​អាុវ​ធ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​បន្ថែម​ក្នុង​ការពង្រឹង​សមត្ថភាព​ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​មាន​កាតព្វកិច្ច​ក្នុង​ការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ព្រមទាំង​ក្រុម​គ្រូពេទ្យ​ផងដែរ​។​

​បញ្ហា​ចរាចរណ៍​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​, បញ្ហា​ក្មេង​ទំនើ​ង​, បញ្ហា​ចោរកម្ម និង​ការងារ​សន្ដិសុខ ជា​ការងារ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ជាមួយនឹង​ភាពម្ចាស់ការ​របស់​ប្រធាន​អង្គភាព​នីមួយៗ​។

​ជាមួយគ្នានេះ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​នូវ​ការងារ​មួយចំនួន​ផង​ដែរ ដើម្បី​ធានា​ឲ្យបាន​ដាច់ខាត​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដូចជា​៖
*​ទី​១៖ ពង្រឹង​យន្ដការ​រួម យន្ដការ​តាម​តំបន់ យន្ដការ​បញ្ជាការ​ស្រាល ពោល​ត្រូវមាន​បញ្ជាការ មាន​អ្នកទទួលខុសត្រូវ​ពិតប្រាកដ​ច្បាស់លាស់​
*​ទី​២៖ ជំរុញ​ការផ្សព្វផ្សាយ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែល​មាន​ភារកិច្ច​ការ​ពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដើម្បី​ឲ្យបាន​យល់​ច្បាស់​អំពី​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​ទាមទារ​ឲ្យកម្លាំង​ទាំងអស់​ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ ខណៈ​ប្រធាន​អង្គភាព​នីមួយៗ ត្រូវ​មាន​ការលើកទឹកចិត្ត​ដល់​មន្ដ្រី​ក្រោម​ឱវាទ​របស់ខ្លួន​
*​ទី​៣៖ ត្រៀមកម្លាំង​អន្ដរាគមន៍​នៅនឹងកន្លែង​
*​ទី​៤៖ ត្រូវមាន​ការចាត់តាំង​ប្ដូរ​វេន​កម្លាំង​ដែល​ប្រចាំការ​ការពារ​ច្បាស់លាស់​
*​ទី​៥៖ ត្រូវមាន​ការរៀបចំ​គ្រូពេទ្យ​សង្គ្រោះ​ទាំង​ចល័ត និង​មាន​ទីតាំង​សម្រាប់​សង្គ្រោះ​បឋម ដើម្បី​ងាយស្រួល​នៅពេល​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​
*​ទី​៦៖ ពង្រឹង​មធ្យោបាយ​ទំនាក់ទំនង​សម្រាប់​កងកម្លាំង ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា​
*​ទី​៧៖ ពង្រឹង​ចំណុច​ខ្ពស់​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​ចាប់ពីពេលនេះ​តទៅ​នៅ​ទូទាំង​ប្រទេស​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​ការពា​រ​រក្សា​សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម ចរាច​រណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ ក៏​បាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​ពង្រឹង​សុវត្ថិភាព សន្ដិសុខ អនុវត្ត​វិធានការ​រដ្ឋបាល បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍ និង​គ្រប់គ្រង​នូវ​មុខសញ្ញា​ល្មើស​ឲ្យបាន​ច្បាស់លាស់​។​

​ដោយឡែក សម្រាប់​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ក៏​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សន្ដិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផងដែរ ព្រោះ​ខ្លាចក្រែង​មាន​ហេតុការណ៍​មិន​ល្អ​ណាស់​មួយ​កើតឡើង ខណៈ​ការពង្រឹង​ការតាមដាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ក៏​ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​ដូចគ្នា ជៀសវាង​ក្រុម​ទុច្ចរិត​បំផុសបំផុល​ព័ត៌មាន​មិន​ពិត​ណាមួយ​កើតឡើង នាំឲ្យ​មាន​ការយល់ច្រឡំ​ពី​សាធារណៈជន​។ នេះ​បើ​តាម​ការគូសបញ្ជាក់រ​បស់​នាយ​ឧត្តមសេនីយ៍ ស ថេត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.