ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការសន្តិសុខឌីជីថល ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃខ្លះយប់ម៉ោង១ ម៉ោង២ សម្តេចនៅតាមដានព័ត៌មានលើបណ្តាញសង្គម ដើម្បីក្តាប់បញ្ហានានារបស់ពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខការពារភរិយា និងទម្លាយពីចរិតពិត គឺមិនលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការផ្សាយរបស់ខេមបូឌាដេលី ពាក់ព័ន្ធនឹងលោក គុណ ញឹម ជាប្រភេទព័ត៌មានក្លែងក្លាយ! ==> លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន៥,០០០នាក់ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ==> លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់អាងអំណាចប្រើអំពើហឹង្សាវាយយុវជន២នាក់កណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំថ្មី ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងវិស័យព័តមាននិងសោតទស្សន៍ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្តេចសូមផ្តល់នូវអនុសាសន៍មួយចំនួន ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់៖ ==> អូស្ត្រាលី អញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចស្វែងយល់អំពីការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ វិមជ្ឈការនិងវិសហមជ្ឈការ ==> នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
0

អភិបាលខេត្តកំពត បន្តដឹកនាំមន្ត្រីចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅស្រុកកំពង់ត្រាច

អភិបាលខេត្តកំពត បន្តដឹកនាំមន្ត្រីចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅស្រុកកំពង់ត្រាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋទាំងអស់ គឺបានរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះ គឺបានដោយសារតែសម្តេចតេជោ ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងដាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅស្រុកកំពង់ត្រាច នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ត្រូវបានដាក់ចុះដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្ត ដើម្បីសម្របសម្រួល និងបញ្ចប់នូវរាល់ទំនាស់ផ្សេងៗរបស់ពលរដ្ឋតាមយន្តការឈ្នះឈ្នះទាំងអស់គ្នា ក៏ដូចជាសម្រួលដល់ការចំណាយផ្សេងៗផងដែរ។

ដូច្នេះរាល់ការថ្នាំងថ្នាក់បន្តិចបន្តួចរបស់បងប្អូនក្នុងមូលដ្ឋាន សូមបងប្អូនទាំងអស់បើកបេះដូងឱ្យទូលាយស្តាប់ហេតុផល ទទួលស្គាល់ការពិត និងទទួលយកនូវការដោះស្រាយក្រៅប្រព័ន្ធតុលាការតាមយន្តការ ឈ្នះ ឈ្នះ ទាំងអស់គ្នា ដើម្បីបញ្ចប់រាល់បញ្ហាទាំងអស់។

លោកអភិបាលខេត្ត បានបន្តថា ប្រជាពលរដ្ឋដែលមកទទួលការដោះស្រាយបានលើកឡើងថា យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្ត ក្រោមយន្តការឈ្នះឈ្នេះ បានធ្វើឱ្យប្រជាពលរដ្ឋ ទទួលបាននូវភាពពិតប្រាកដ មានសុក្រិតយុត្តិធម៌ ព្រមទាំងទទួលយកបានទាំងសងខាងរវាងគូរទំនាស់។ ពលរដ្ឋបានបន្តថា ការចុះមកដោះស្រាយដល់មូលដ្ឋានផ្ទាល់បានធ្វើឱ្យពួកគាត់មានចិត្តសប្បាយរីករាយ និងមិនមានការចំណាយថវិកា ពេលវេលា ដើម្បីទៅដោះស្រាយនោះឡើយ។

សូមរំលឹកថា សម្រាប់ស្រុកកំពង់ត្រាចនេះជាលើកទី២ហើយ ដែលលោកអភិបាលខេត្តបានចុះមកដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដោយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានដោះស្រាយសំណុំរឿង ចំនួន២៥ ហើយពេលនេះមានសំណុំរឿង ចំនួន ៣២ករណី ដើម្បីដោះស្រាយបន្ត។

តាមការបញ្ចាក់ របស់លោកអភិបាលខេត្តកំពត បានឱ្យដឹងថា លោកនឹងដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធម៌ និងអ្នកពាក់ព័ន្ធក្រោមឱវាទ នឹងចុះដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការនេះនៅតាមមូលដ្ឋាន ឱ្យបានគ្រប់ក្រុង-ស្រុក ទាំងអស់ក្នុងខេត្តកំពត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.