ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​ពិធី​សំណេះសំណាល និង​ប្រគល់​រង្វាន់​ជូន​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ចំនួន​១៧​រូប​នៅ​ខេត្ត​ស្វាយរៀង​!

​ពិធី​សំណេះសំណាល និង​ប្រគល់​រង្វាន់​ជូន​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ចំនួន​១៧​រូប​នៅ​ខេត្ត​ស្វាយរៀង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃ​ពុធ​៤​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​រង្វាន់​ម៉ូតូ​ជូន​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ចំនួន​១៧​រូប​នៅ​ខេត្ត​ស្វាយរៀង ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្សមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ចូល​រួមវិភាគទាន​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការផ្តល់ជូន​នូវ​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស A និង​សូម​ចូលរួម​អបអរសាទរ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​ក្មួយៗ​សិស្សានុសិស្ស​ទាំង​១៧​រូប ដែល​ទទួលបាន​និទ្ទេស A ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២​កន្លងទៅ​។​

​ឯកឧត្តម​បន្តថា ក្នុងនាម​អាជ្ញាធរ​ខេត្ត ពិតជា​មាន​ការកោតសរសើ​រ និង​មាន​មោទកភាព បើ​ទោះ​កំឡុង​ពេល​សិក្សា​បាន​ជួប​នឹង​បញ្ហា​ប្រឈម​ដោយសា​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩ ក៏​យើង​សង្កេតឃើញថា តាមរយៈ​លទ្ធផល​ប្រឡង ខេត្ត​របស់​យើង ក៏​នៅតែ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​មាន​អត្រា​សិស្ស​ប្រឡង​ជាប់​សរុប​ប្រមាណ​ជាង ៧០% និង​ទទួលបាន​និទ្ទេស A ចំនួន ១៧​នាក់ ដោយ​មាន​មាតាបិតា អាណាព្យាបាល​សិស្ស ដែល​បាន​លើកទឹកចិត្ត​ជំរុញ​តាមដាន និង​ចូលរួម​គាំទ្រ​គ្រប់​សកម្មភាព​ទាំងឡាយ នៃ​ការសិក្សា​របស់​កូនចៅ​របស់​ខ្លួន ក្នុងនោះ​គណៈ​គ្រប់​សាលា ព្រមទាំង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ទាំង​ដោយផ្ទាល់​ផង ទាំង​អន​ឡាញ​ផង ឲ្យទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​បែបនេះ ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ផ្តល់​នូវ​មតិ​ផ្តាំផ្ញើ​មួយចំនួន​ដល់​ក្មួយៗ​ដូចខាងក្រោម​៖
1.​ត្រូវ​ចេះ​តស៊ូ​អំណត់​ព្យាយាម ដោយ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យបាន​ពូកែ​ថែមទៀត​
2.​ត្រូវ​ធ្វើ​អំពើ​ណា​ដែល​ល្អ និង​មាន​ផលប្រយោជន៍​ដល់​សង្គម​
3.​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។​
4.​ចៀសវាង​ឲ្យបាន​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ជាពិសេស​ល្បែងស៊ីសង​។​
5.​ត្រូវ​បន្ត​ប្រតិបត្តិ​ខ្លួន​ជា​កូន​ល្អ សិស្ស​និស្សិត​ល្អ និង​មិត្តភក្ដិ​ល្អ ។​
6.​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឲ្យក្លាយ​ជា​យុវជន ដែល​ប្រកបដោយ​គុណសម្បត្តិ​បួន​យ៉ាង គឺ​បញ្ញា សីលធម៌ សុជីវធម៌ និង​កាយសម្បទា​មាំមួន​។​
7.​មិនត្រូវ​មាន​មោទកភាព​ភ្លេចខ្លួន និង​មិន​ត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត ត្រូវ​បន្ត​ខិតខំ​ដើម្បី​សម្រេច​នូវ​គោលដៅ និង​គោលបំណង​របស់​ខ្លួន​។​
8.​ត្រូវ​ចូលរួម​គោរព​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង “​បើ​ធ្វើ​ដំណើរ​តាម​ម៉ូតូ ត្រូវ​ពាក់​មួកសុវត្ថិភាព បើ​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ឲ្យបាន​ត្រឹមត្រូវ​” ។​

​ជាទី​បញ្ចប់​នៃ​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បានប្រគល់​រង្វាន់​សម្រាប់​សិស្ស​និទ្ទេស A ទាំង ១៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៖
​ម៉ូតូ ហុងដា Wave ស៊េរី​ឆ្នាំ​២០២២ ចំនួន ០១​គ្រឿង និង​ថវិកា ១០​ម៉ឺន​រៀល ។​
​ដោយឡែក លោក​ប្រធានការិយាល័យ​អប់រំ​ក្រុង ស្រុក ទាំង​៦ ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​,​លោកនាយក​វិទ្យាល័យ ទាំង​១១ ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.