ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចុះពិនិត្យម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នសម្រេចបាន ៦៤.៦%ហើយ ==> អ្នកនាំពាក្យក្រសួងការបរទេស ច្រានចោលព័ត៌មាន បង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយ បំភ្លៃទាំងស្រុងការងារដ៏សំខាន់ របស់ស្ថានទូតកម្ពុជានៅបរទេស ==> ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បញ្ចប់ដំណើរបំពេញទស្សនកិច្ចដកពិសោធន៍កិច្ចការនគរបាលនៅជប៉ុន រយៈពេល៣ថ្ងៃ ជាមួយនឹងបទពិសោធន៍ល្អៗ សម្រាប់កិច្ចការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍២០២៣ ==> លោក​ឧត្តមសេនីយ៍ទោ​ តេ​ង​ ច័ន្ទ​ណាត​ ស្នងការ​នគរបាល​ខេត្ត​ សៀមរាប​ បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ​ធានា​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ ជូន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ==> អភិបាលខេត្តកំពង់ស្ពឺ ជំរុញកសិករឱ្យបង្កើនការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ==> ពលរដ្ឋជាង៦០០គ្រួសារ នៅស្រុកគូលែន ទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៣ ==> កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ==> លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតី​ភាព​ ក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣​!!! ==> ព្រឹកនេះគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ==> ទីបំផុត!អ្នកដែលបង្ខូច កេរ្តិ៍ឈ្មោះឯកឧត្តម ប្រាក់ សុវណ្ណ និងលោកជំទាវ ស ចេង ត្រូវឃុំខ្លួននៅ ពន្ធនាគារព្រៃ.ស
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ចំនួន ៦,៧៩១​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ចំនួន ៦,៧៩១​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ចំនួន​៦,៧៩១​នាក់ រួម​មាន​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត មកពី ៤​សាខា (​ភ្នំពេញ កំពង់ចាម កំពង់ធំ និង​កំពត​)​។ ក្នុងចំណោម​និស្សិត​ជ័យលាភី​នេះ មាន​និស្សិត​អាហារូបករណ៍​សម្តេច​តេជោ និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ចំនួន ១៧៨​នាក់ នារី ១០៥​នាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​នា​ថ្ងៃនេះ​។​សម្តេច​តេជោ មានប្រសាសន៍​កោតសរសើ​រ​ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។ បើ​គ្មាន​ធនធាន​មនុស្ស​ទេ គឺ​យើង​មិន​អាច​ធ្វើ​អ្វី​បានឡើយ ដូច្នេះ​ត្រូវ​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​កំពុង​បំពេញ​សេចក្តីត្រូវកា​រលើ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការអប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ផ្តើមចេញ​ពី​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច និង​អ្នកចេះ​តិច បង្រៀន​អ្នក​មិនចេះ រហូត​ដល់​សព្វថ្ងៃនេះ យើង​មាន​លោកគ្រូ​អ្នកគ្រូ និង​សាស្ត្រាចារ្យ​ដែល​មាន​ចំណេះ​ជំនាញ​ពិតប្រាកដ​ក្នុង​ការបណ្ដុះបណ្ដាល​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា មាន​ប្រទេស​ជាច្រើន​បាន​ធ្វើ​បដិវត្តន៍ តែ​មិន​ដូច​ការ​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា​នោះ​ទេ គឺ ខុស​ត្រង់​ថា​ការធ្វើ​បដិវត្តន៍​របស់​ប្រទេស​ទាំងនោះ​បាន​បន្ត​ជាមួយ​សមិទ្ធផល​របប​ចាស់ ឬ​គ្រាន់តែ​កែលំអ​ចំណុច​ដែល​របប​ថ្មី​យល់​ថា​មិន​ល្អ ប៉ុន្តែ​នៅ​កម្ពុជា ត្រូវ​ចាប់ផ្តើម​ឡើង​វិញ​លើ​គ្រប់​វិស័យ ដោយ​ចាប់ផ្ដើម​ពី​បាតដៃ​ទទេ ពេល​ដែល​ប្រទេស​យើង​ងើប​ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​នោះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​នៅតែ​មាន​មោទនភាព ចំពោះ​ការសម្រេច​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើ​វិស័យ​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​។

​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិន​គិតថ្លៃ ហើយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត ហើយ​សម្តេច​តេជោ គ្រោង​អនុវត្តន៍​នៅ​ចុងឆ្នាំ​២០២៣ ឬ​ឆ្នាំ​២០២៤​ខាង​មុខ​ផង​ដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹកថា ថ្ងៃទី​២៥ មករា ២០២៣ ខាងមុខនេះ យើង​ត្រូវ​រាប់​ថយ​ក្រោយ​ទាំងអស់គ្នា នៃ​ដំណើរការ​ឆ្ពោះទៅ​កាន់​ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES 2023​។ សម្ដេច​តេជោ​សូម​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បំផុស​ចលនា​នេះ​ឡើង ដោយ​សម្ដេច​គិតថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​យើង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ ២០២៣​នេះ ដែល​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា ដែល​យើង​ទន្ទឹង​រងចាំ​អស់​រយៈពេល​៦០​ឆ្នាំ​កន្លងមកហើយ​។ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុង​ព្រឹត្តិការណ៍​ខាងមុខនេះ ព្រះមហាក្សត្រ​នឹង​យាង​ប្រទាន​ព្រះ​ភ្លើង​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចេញពី​ខេត្ត​សៀមរាប​។​

​សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ការ​ដែល​យើង​សុំ​អោយ​អាស៊ាន​លើក​ពេល​នា​ពេល​កន្លងមក​នេះ ដោយសារ​តែ​យើង​យក​ពេលនោះ​កសាង​គេហដ្ឋាន​រចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ផ្សេងៗ​។ ពេលនេះ​យើង​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សំខាន់ៗ ហើយ​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ក៏​មាន​គ្រប់គ្រាន់​ផងដែរ​សម្រាប់​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ Sea Games ខាងមុខនេះ​។

​ជា​ចុងបញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ និង​អបអរសាទរ ចំពោះ​ជ័យលាភី​របស់​និស្សិត​ទាំងអស់ និង​អបអរសាទរ​ចំពោះ​អាណាព្យាបាល​ទាំងអស់​នៅ​ថ្ងៃនេះ ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​កូនៗ​បាន​ទទួល​ការសិក្សា​ដោយ​ជោគជ័យ​នៅថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.