ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​វិញ​ឡុង​ប្តេជ្ញា​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​សេដ្ឋកិច្ច​

ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​វិញ​ឡុង​ប្តេជ្ញា​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​សេដ្ឋកិច្ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​វិញ​ឡុង​ប្តេជ្ញា​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​សេដ្ឋកិច្ច​

(ខេត្ត​បន្ទាយមានជ័យ)៖ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម បាន​អះអាង​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទំនាក់ទំនង ជាពិសេស​វិស័យ​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់ តែ​រីកចម្រើន​បន្ថែម​ទៀត​។

​ក្នុង​ដំណើរ​ទស្សនកិច្ច និង​អញ្ជើញ​ចូលរួម​ កិច្ចប្រជុំ​ពិភាក្សាស្តីពី​ ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ កា​រងា​រលើ​គ្រប់​វិស័យ នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២០ មករា ឆ្នាំ​២០២៣​ កន្លង​ទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជម្រាប​ជូន​ឯកឧត្តម លឺ ក្វាង​ងឺ​យ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​វិញ​ឡុង​ថា នេះ​ជា​មោទនភាព​មួយ​ដែល​ប្រទេស​ទាំងពីរ បាន​ទើប​ងើប​ចេញ​ផុត​ពី​វិបត្តិ​សាកល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឈាន​ទៅ​បើក​ប្រទេស​ និង​បើក​ព្រំដែន​ពេញលេញ​ឡើងវិញដើម្បី​ស្តារ​សេដ្ឋកិច្ច ដែល​ជា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ទាំងនេះ​គឺ​បាន​ដោយសារ​នយោបាយ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ​ដល់​ប្រជាពលរដ្ឋ​សម្រេច​បាន​តាម​ផែនការ​។ ​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម លឺ ក្វាង​ងឺ​យ បាន​ថ្លែងអំណរគុណ​ អភិបាលខេត្ត​ បន្ទាយមាន ជ័យ ដែល​ដឹកនាំ​គណៈប្រតិភូ​ មក​ទស្សនា​កិច្ចប្រជុំ​ពិភាក្សា​ ការងារ​ដោយ​ផ្ទាល់​។

ឯកឧត្តម​បាន​បន្ត​ថា ខេត្ត​នៅ​តំបន់​ទំនាប​ ទន្លេ​មេគង្គ​មួយ​នេះ​ មាន​ប្រជាជន​ជាង ៨៥​ម៉ឺន​នាក់​។ ក្នុង​នោះ​ជនជាតិ​ដើម​ខ្មែរ​ជាង ២ម៉ឺន ២ពាន់នាក់។ ​ភាគី​វៀតណាម​បាន​ លើក​ឡើង​បន្ត​ថា ដោយមាន​បង្អែក​សេដ្ឋកិច្ច​ លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ជាដើម ដែល​ផលិតផល​សរុប​ក្នុង ស្រុក​បាន​ស្មើនឹង​ប្រមាណ ៧៥០​លាន​ដុល្លារ​អាម៉េរិក​។ 

ក្នុង​នោះ​ក៏​ជំរុញ ​និង​ពង្រឹង​នូវ​ការ​លើក​ កម្ពស់​សុខុមាល​ភាព ជីវភាព​ប្រជាជន រួម​ទាំង​បងប្អូន​ខ្មែរ​ជន​ជាតិ​ដើម និង​ព្រះសង្ឃ​ផង​ដែរ​។​

​តាមរយៈ​ជំនួប​ការងារ​នា​ពេល​ នេះ​ភាគី​ប្រទេស​ទាំង ពីរ​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ពូន​ជ្រំ​ចំណងមិត្តភាព ភាតរភាព​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​ រវាង​ខេត្ត​ទាំងពីរ ដូចដែល​មាន​ចែង​ ក្នុង​ស្មារតី​ខ្លឹមសារ​នៃ​ អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​លើក​ទី​១ កាលពី​ខែ​មេសា ឆ្នាំ​២០១២ និង​លើក​ទី​២ កាល​ខែ​តុលា ឆ្នាំ​២០១៧​ កន្លងមក ហើយ​គ្រោង​បន្ត ៥​ឆ្នាំ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.