ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បណ្តេញជនជាតិវៀតណាម ៤៦នាក់ (ស្រី១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដែលកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ! ==> រដ្ឋមន្រ្តីក្រសួងធម្មការ និងសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជួបសំណេះសំណាល ជាមួយគណៈសង្ឃធម្មយុត្តខ្មែរ និងមន្រ្តីក្រសួង ព្រមទាំងព្រះមេគណគណ:ធម្មយុត្ត គ្រប់រាជធានី-ខេត្ត ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដែលកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ==> កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងខារ៉ាអូខេបង្កប់ការប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត ចាប់ខ្លួនជនជាតិវៀតណាម៩នាក់ ដកហូតថ្នាំជាង២គីឡូក្រាម ==> រដ្ឋបាលខេត្តឧត្តមានជ័យ ណែនាំឱ្យផ្អាកបណ្ដោះអាសន្ននូវអាជីវកម្មថតចម្លងឯកសារ អ៉ីនធើណិត និងអាជីវកម្មពាក់ព័ន្ធផ្សេងទៀត ជុំវិញមណ្ឌលប្រឡង ដើម្បីរួមចំណែកឱ្យការប្រឡងបាក់ឌុបមានសណ្ដាប់ធ្នាប់ តម្លាភាព និងសុវត្ថិភាព ==> សុខទុក្ខរបស់កងកម្លាំងនគរបាលគឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំដែលត្រូវតែគឹតគូរនិងយកចិត្តទុកដាក់ជាប់ជាប្រចាំ៖ ==> សូមគោពពលោកនាយ យប់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤ សង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ចំនួន ០១ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ១.ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ -សាច់ឈ្នក់ទំហំបណ្តោយ១៥ម ទទឹង១៥ម ជម្រៅ ៤ម ក្រឡា ០, ៨សង់ទីម៉ែត្រ ចំនួន ០២ គ្រឿង -អាគុយ៥០អំពែរ ចំនួន ០១គ្រឿង -កាប់បង្គោល០៧កន្លែង បង្គោលចំនួន ២៨ដើម សូមអរគុណ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជនបន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន

អស្ចារ្យ!សាលាដ៏ធំលំដាប់ទីបួននៅចក្រភពអង់គ្លេសឈ្មោះ BROMSGROVE SCHOOL នឹងបើកសាខាទីប្រាំមួយរបស់ខ្លួន នៅរាជធានីភ្នំពេញ

អស្ចារ្យ!សាលាដ៏ធំលំដាប់ទីបួននៅចក្រភពអង់គ្លេសឈ្មោះ BROMSGROVE SCHOOL នឹងបើកសាខាទីប្រាំមួយរបស់ខ្លួន នៅរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ មានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យអប់រំ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)មួយ បានប្រារព្ធឡើង រវាងសាលាធំលំដាប់ទីបួននៃចក្រភពអង់គ្លេស គឺសាលាBromsgrove ដែលបានបង្កើតឡើងតាំងពីឆ្នាំ1553 និងដៃគូកម្ពុជា ក្នុងការបើកសាខាសាលាចក្រភពអង់គ្លេសថ្មីមួយនៅរាជធានីភ្នំពេញ។

សាលាអន្តរជាតិ Bromsgrove International School Cambodia (BISC) គ្រោងនឹងបើកទ្វារនៅឆ្នាំសិក្សា ២០២៥-២០២៦ ខាងមុខនេះ។ សាលានឹងក្លាយជាស្ថាប័នដ៏ទំនើប ពោរពេញទៅដោយបរិស្ថានធម្មជាតិពណ៌បៃតង ជាមួយនឹងសួនកុមារធំទូលាយ ទីលានកីឡា អាងហែលទឹក សាលមហោស្រព និងសម្ភារៈបរិក្ខារយ៉ាងពេញលេញ។ សាលានឹងផ្តល់ការអប់រំលំដាប់ពិភពលោក ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យ -រហូតដល់ថ្នាក់ទី១២ កម្រិត IB និងកម្រិត A-Level។ អ្វីដែលធ្វើឱ្យ BISC នឹងក្លាយជាសាលាអន្តរជាតិដ៏ល្អបំផុតមួយនៅកម្ពុជានោះ គឺក្រុមគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនមកពីចក្រភពអង់គ្លេស នឹងមកដំនើរការសាលាដោយផ្ទាល់ ដើម្បីធានាថាកម្មវិធីសិក្សា គ្រូបង្រៀន និងក្រុមការងារទាំងអស់ ត្រូវតែរៀបចំអោយសមស្របទៅនឹងស្តង់ដារអន្តរជាតិពិតប្រាកដ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីលោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ និងលោកបណ្ឌិត សុខ វិចិត្រ តំណាងក្រុមកម្ពុជា និងលោកស្រី Rachel Scannell តំណាងសាលា Bromsgrove School UK។

លោកស្រី Rachel Scannell មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកវិសាលភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសាខាទីប្រាំមួយរបស់យើងផងដែរ បន្ទាប់ពីយើងមានពីរសាខានៅចក្រភពអង់គ្លេស ពីរសាខា Bromsgrove International School Thailand នៅទីក្រុងបាងកក ប្រទេសថៃ និងមួយសាខា Bromsgrove Mission Hills នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ ការព្រមព្រៀងនេះ នឹងនាំមកនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបមួយ ដែលជាឧត្តមភាពផ្នែកអប់រំទៅកាន់ប្រទេសដែលកំពុងរស់រវើកមួយនេះ”។ តំណាងសាលា Bromsgrove UK ក៏បានបន្ថែមទៀតថា “យើងជឿជាក់ថា BISC នឹងផ្តល់នូវបទពិសោធន៍អប់រំដ៏ពិសេស និងសម្បូរបែប សម្រាប់សិស្សានុសិស្ស ជាពិសេសគឺការជួយរៀបចំពួកគេដើម្បីភាពជោគជ័យនៅក្នុងពិភពសកលភាវូបនីយកម្មកាន់តែខ្លាំងឡើង”។

លោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ បានថ្លែងអំណរគុណចំពោះសាលា Bromsgrove UK ដែលបានជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដៃគូ “ភាពជាដៃគូនេះ គឺជាសក្ខីភាពនៃមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ។ យើងមានទំនុកចិត្តថា BISC នឹងក្លាយជាស្ថាប័នអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនសិស្សានុសិស្ស នូវការអប់រំលំដាប់ពិភពលោក ដែលអាចជួយឱ្យពួកគេត្រៀមខ្លួបរួចជាស្រេចសម្រាប់បញ្ហាប្រឈមនៃសតវត្សរ៍ទី 21″។

លោកបណ្ឌិត សុខ វិចិត្រ បានបន្ថែមថា “យើងប្តេជ្ញាផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់ថែរក្សា ដែលជួយបណ្តុះ និងជំរុញភាពឆ្លាតវៃ ភាពច្នៃប្រឌិត ការគិតត្រិះរិះពិចារណា និងជាពិសេសគឺជំនាញដោះស្រាយបញ្ហាដល់សិស្សានុសិស្សគ្រប់គ្នា។ យើងជឿជាក់ថា BISC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃវិស័យអប់រំនៅកម្ពុជាអោយឈានដល់កម្រិតស្តង់ដារពិភពលោក”។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ BISC ដែលគ្រោងនឹងក្លាយទៅជាសាលាអន្តរជាតិឈានមុខគេនៅកម្ពុជា។ ដោយផ្តោតលើឧត្តមភាពសិក្សា បរិស្ថានធម្មជាតិ និងស្តង់ដារអន្តរជាតិ BISC ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីសក្តានុភាព និងឥទ្ធិពលវិជ្ជមានលើវិស័យអប់រំនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.