ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បណ្តេញជនជាតិវៀតណាម ៤៦នាក់ (ស្រី១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដែលកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ! ==> រដ្ឋមន្រ្តីក្រសួងធម្មការ និងសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជួបសំណេះសំណាល ជាមួយគណៈសង្ឃធម្មយុត្តខ្មែរ និងមន្រ្តីក្រសួង ព្រមទាំងព្រះមេគណគណ:ធម្មយុត្ត គ្រប់រាជធានី-ខេត្ត ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដែលកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ==> កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងខារ៉ាអូខេបង្កប់ការប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត ចាប់ខ្លួនជនជាតិវៀតណាម៩នាក់ ដកហូតថ្នាំជាង២គីឡូក្រាម ==> រដ្ឋបាលខេត្តឧត្តមានជ័យ ណែនាំឱ្យផ្អាកបណ្ដោះអាសន្ននូវអាជីវកម្មថតចម្លងឯកសារ អ៉ីនធើណិត និងអាជីវកម្មពាក់ព័ន្ធផ្សេងទៀត ជុំវិញមណ្ឌលប្រឡង ដើម្បីរួមចំណែកឱ្យការប្រឡងបាក់ឌុបមានសណ្ដាប់ធ្នាប់ តម្លាភាព និងសុវត្ថិភាព ==> សុខទុក្ខរបស់កងកម្លាំងនគរបាលគឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំដែលត្រូវតែគឹតគូរនិងយកចិត្តទុកដាក់ជាប់ជាប្រចាំ៖ ==> សូមគោពពលោកនាយ យប់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤ សង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ចំនួន ០១ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ១.ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ -សាច់ឈ្នក់ទំហំបណ្តោយ១៥ម ទទឹង១៥ម ជម្រៅ ៤ម ក្រឡា ០, ៨សង់ទីម៉ែត្រ ចំនួន ០២ គ្រឿង -អាគុយ៥០អំពែរ ចំនួន ០១គ្រឿង -កាប់បង្គោល០៧កន្លែង បង្គោលចំនួន ២៨ដើម សូមអរគុណ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជនបន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន

បទវិភាគ៖អាមេរិកបង្កើនការដាក់សម្ពាធទៅលើរថយន្តរបស់ចិននឹងបំផ្លាញដល់សុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មរថយន្តពិភពលោកថែមមួយកម្រិតទៀត

បទវិភាគ៖អាមេរិកបង្កើនការដាក់សម្ពាធទៅលើរថយន្តរបស់ចិននឹងបំផ្លាញដល់សុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មរថយន្តពិភពលោកថែមមួយកម្រិតទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បទវិភាគ៖អាមេរិកបង្កើនការដាក់សម្ពាធទៅលើរថយន្តរបស់ចិននឹងបំផ្លាញដល់សុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មរថយន្តពិភពលោកថែមមួយកម្រិតទៀត

       “នេះជាវិធានការថ្មីបំផុតរបស់អាមេរិកសម្រាប់គាបសង្កត់ទៅលើរថយន្តរបស់ចិន គឺជាការគាំពារនិយមផ្នែកពាណិជ្ជកម្មយ៉ាងច្បាស់លាស់ ” “ការកាត់ផ្តាច់ខ្សែសង្វាក់មិនអាចទប់ស្កាត់កម្លាំងប្រកួតប្រជែងរបស់រថយន្តចិនបានទេ ” ។ល។ នៅថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកសំណើថា ហាមមិនឱ្យរថយន្តដែលតភ្ជាប់បណ្តាញអ៊ីនធឺណេតនិងរថយន្តបើកបរដោយស្វ័យប្រវត្តិដែលបើកលើផ្លូវសហរដ្ឋអាមេរិកប្រើប្រាស់គ្រឿងបន្លាស់និងគ្រឿងSoftwareរបស់ចិន មតិអន្តរជាតិបានសម្តែងមន្ទិលសង្ស័យនិងរិះគន់ជាទូទៅ ។
      លោក Cui Dongshu អគ្គលេខាធិការនៃសន្និសីទរួមអំពីព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិនបានថ្លែងថា បទបញ្ជាហាមឃាត់ថ្មីរបស់អាមេរិកជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ តាមពិតទៅ គឺចង់ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ថែមួយកម្រិតទៀត ដែលនឹងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែច្រើនដល់ឧស្សាហកម្មរថយន្តសកល ។
      ក្នុងមួយឆ្នាំកន្លងទៅនេះ អាមេរិកបានចាត់ប្រតិបត្តិការដែលសំដៅទៅលើឧស្សាហកម្មរថយន្តរបស់ចិនជាញឹកញាប់ ។ កាលពីខែសីហា ឆ្នាំ២០២៣ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសថា នឹងវាយតម្លៃចំពោះបញ្ហាប្រឈមដែលនាំមកពីកំណើនយ៉ាងឆាប់រហ័សនៃការផលិតនិងការនាំចេញរថយន្តអគ្គិសនីរបស់ចិន ព្រមទាំងបានដាក់បញ្ចូលករណីនេះក្នុងការពិចារណាឡើងវិញស្ដីពី “ ការត្រួតពិនិត្យពន្ធគយលេខ៣០១” ។ កាលពីខែកុម្ភៈ ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា នឹងធ្វើការស៊ើបអង្កេតទៅលើអ្វីដែលហៅថា “ហានិភ័យបណ្តាញអ៊ីនធឺណែត” ដែលបណ្តាលមកពីរថយន្តរបស់ចិនដែលតភ្ជាប់បណ្តាញអ៊ីនធឺណេត ដោយយក “សន្តិសុខជាតិ”ធ្វើជាលេស មានចេតនាហាមមិនឱ្យរថយន្តដែលត្រូវដាក់ឱ្យលក់នៅអាមេរិក ប្រើប្រាស់កម្មវិធីពាក់ព័ន្ធនិងគ្រឿងបន្លាស់របស់ចិន នៅសប្តាហ៍មុន រដ្ឋាភិបាលអាមេរិកបានធ្វើសេចក្តីសម្រេចចិត្តទៀតថា នឹងដំឡើងពន្ធគយ១០០ភាគរយទៅលើរថយន្តអគ្គិសនីរបស់ចិន ដោយប៉ុនប៉ងគាបសង្កត់ឧស្សាហកម្មរថយន្តរបស់ចិនថែមមួយកម្រិតទៀត ។
      មិនពិបាកមើលច្បាស់ថា ពីការរឹតត្បិតការនាំចូលរថយន្ត ដល់ការហាមមិនឱ្យប្រើប្រាស់កម្មវិធីនិងគ្រឿងបន្លាស់ គោលដៅរបស់អាមេរិក គឺសំដៅទៅលើខ្សែសង្វាក់ឧស្សាហកម្មទាំងមូលរបស់រថយន្តអគ្គិសនីនិងរថយន្តឆ្លាតវៃរបស់ចិន ។ ប្រព័ន្ធសារព័ត៌មានដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើមបានសម្គាល់ឃើញថា ទង្វើរបស់អាមេរិកបែបនេះ គឺដើម្បីរារាំងរថយន្តរបស់ចិនដែលមានកម្លាំងប្រកួតប្រជែងខ្លាំងចូលក្នុងទីផ្សារអាមេរិក ក្នុងន័យដណ្តើមបានពេលវេលាសម្រាប់ឱ្យឧស្សាហកម្មរថយន្តរបស់អាមេរិកបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់នៃរថយន្តដែលតភ្ជាប់បណ្តាញអ៊ីធឺណែត ។
      បើមើលកាន់តែស៊ីជម្រៅអាចឃើញថា នៅពីក្រោយរឿងនេះក៏មានគោលបំណងខាងនយោបាយផងដែរ ។ លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថានការទូតរបស់ប្រទេសចិនបានវិភាគថា ការដាក់បញ្ចូលសកម្មភាពសេដ្ឋកិច្ចជាប្រក្រតី ក្នុងកញ្ជើ “សន្តិសុខជាតិ” ជាទង្វើតាំងពីដើមមករបស់អ្នកនយោបាយអាមេរិកដែលប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីលាបពណ៌និងគាបសង្កត់ទៅលើប្រទេសចិន ហើយក៏ជាមធ្យោបាយរបស់ពួកគេដើម្បីបង្កជាគំនិតប្រឆាំងប្រទេសចិនក្នុងមហាជន ក្នុងគោលបំណងត្រៀមលក្ខណៈខាងមតិសាធារណៈសម្រាប់ដាក់ចេញគោលនយោបាយប្រឆាំងប្រទេសចិនកាន់តែហួសហេតុ ។
       ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា ទង្វើដែលកាត់ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្មតាមរយៈបទបញ្ជារដ្ឋបាល គឺមិនអាចទៅរួចទេ ជាពិសេសគឺក្នុងវិស័យរថយន្តឆ្លាតវៃតភ្ជាប់បណ្តាញអ៊ីធឺណែតដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងជ្រាលជ្រៅខាងខ្សែសង្វាក់ឧស្សាហកម្មសកល ។ «កាសែត ញូវយ៉ក ថាមស៍»បានចុះផ្សាយអត្ថបទដោយដាស់តឿនថា រដ្ឋាភិបាលអាមេរិកមិនត្រូវធ្វើឱ្យទីផ្សាររថយន្តក្នុងស្រុកផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅទេ ប្រការនេះនឹងធ្វើឱ្យអាមេរិកក្លាយជាប្រទេស ដែលមានភាពអន់ថយខាងវិស័យឧស្សាហកម្មរថយន្ត និងពោរពេញទៅដោយរថយន្តធំៗដែលមានតម្លៃថ្លៃនិងស៊ីប្រេងច្រើន ។ អាចឃើញថា ទង្វើរបស់អាមេរិកបែបនេះ គឺ មិនអាចទទួលបានការគាំទ្រជាដាច់ខាត និងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ  ។
       តាមផែនការ រដ្ឋាភិបាលអាមេរិកមានរយៈពេល៣០ថ្ងៃ សម្រាប់ទទួលយកការវាយតម្លៃជាសាធារណៈចំពោះបទបញ្ជាថ្មីអំពីរថយន្តរបស់ចិន ។ ពួកគេគួរស្តាប់សំណូមពរនិងសំឡេងប្រកបដោយវិចារណញ្ញាណរបស់ឧស្សាហកម្មក្នុងស្រុក បញ្ឈប់ធ្វើទង្វើដែលបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងជាបន្ទាន់។ប្រទេសចិនមុខជានឹងគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។ ឧស្សាហកម្មរថយន្តរបស់ចិនបានយកឈ្នះលើទីផ្សារដោយពឹងផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងអាចជឿទុកចិត្តបានខាងសុវត្ថិភាព សូមដាស់តឿនអាមេរិកកុំចេះតែស្មានខុសទំនងនិងសនិ្នដ្ឋានប្រទេសចិនដោយដើរតាមគន្លងផ្លូវរបស់ខ្លួនឯង ៕


 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.