ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

ក្មេងទំនើង ២នាក់ ត្រូវកម្លាំងនគរបាលស្រុកគូលែន ខេត្តព្រះវិហារឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដាវបម្រុងចាក់អ្នកដំណើរតាមផ្លូវ

ក្មេងទំនើង ២នាក់ ត្រូវកម្លាំងនគរបាលស្រុកគូលែន ខេត្តព្រះវិហារឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដាវបម្រុងចាក់អ្នកដំណើរតាមផ្លូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគូលែន ខេត្តព្រះវិហារ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដាវបម្រុងចាក់លើជនរងគ្រោះ ដែលកំពុងធ្វើដំណើរតាមផ្លូវ។

វរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះថា ការឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើង ២នាក់នេះ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី បានទទួលបណ្ដឹងពីប្រជាពលរដ្ឋថា មានករណីប៉ុនប៉ងឃាតកម្ម ដោយមនុស្សប្រុសពីរនាក់ជិះម៉ូតូ ២គ្រឿង បានស្ទាក់ផ្លូវសួរនាំព្រមទាំងមានកាន់ដាវបម្រុងចាក់ជនរងគ្រោះ នៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ វេលាម៉ោង១៣៖៣៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្រោយទទួលបានបណ្តឹង និងបទមានបញ្ជាឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ជំនាញព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី បើកការស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់ រួមមានឈ្មោះ៖១.ឈ្មោះ ស្មិន រិន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ ២.ឈ្មោះ ខាន់ ចិត្ត ភេទប្រុស អាយុ២៤ ឆ្នាំ ទាំងពីរនាក់រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

នៅចំពោះមុខសមត្ថកិច្ចមុខសញ្ញាទាំង ២នាក់បានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូដេញពីក្រោយជនរងគ្រោះ ស្ទាក់សួរនាំ ហើយបានដកដាវធ្វើសកម្មភាពដូចការចោទប្រកាន់ពិតមែន បន្ទាប់មកខ្លួនក៏យកដាវទៅទុកនៅផ្ទះ។ ក្រោយការសារភាពរបស់ជនសង្ស័យរួច សមត្ថកិច្ចបានសុំគោលការណ៍ឆែកឆេរផ្ទះមុខសញ្ញាសង្ស័យ បានរកឃើញកាំបិទ និងដាវចំនួន៩ ដើម ឧបករណ៍សម្រាប់ជក់ថ្នាំងញៀន និងសម្ភារវេចខ្ចប់មួយចំនួន។

ជាមួយគ្នានេះបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១ គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រះវិហារ 1E 2653 ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនចំនួនមួយកញ្ចប់តូច និងកាំបិទចុងស្រួច១ ដើមដែលនៅជាមួយម៉ូតូ។

បច្ចុប្បន្នមុខសញ្ញាទាំង ២នេះ ត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកគូលែន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.