ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីត្រៀមរៀបចំជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៦ ==> អភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញ ស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» ==> លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបានដកហូតទម្ងន់៦.៧៧៧,១១ក្រាម ស្មើជាង៦គីឡូក្រាម នៅក្នុងក្រុងប៉ោយប៉ែត ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ឯកឧត្ដម ឌិត ទីណា និងលោកជំទាវ ថៃ វិឡាល័យ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> កម្លាំងនគរបាល រួមគ្នាបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅស្រុកពួក ខេត្តសៀមរាប ដកហូតថ្នាំប្រភេទម៉ាទឹកកកជាង១២០គីឡូក្រាម ==> នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែេមសា ==> ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងបុត្រ និងចៅស្រី បរិច្ចាគថវិកា ១២លានរៀល ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ឆ្លង​ព្រះ​បទុម​ចេតិយ និង​សមិទ្ធផល​នានា នៅ​វត្ត​មណី​រតនា​រាម ក្នុង​ខេត្ត​ពោធិ៍សាត់​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ឆ្លង​ព្រះ​បទុម​ចេតិយ និង​សមិទ្ធផល​នានា នៅ​វត្ត​មណី​រតនា​រាម ក្នុង​ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៧​រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ឆ្លង​ព្រះ​បទុម​ចេតិយ និង​សមិទ្ធផល​នានា​នៅ​វត្ត​មណី​រតនា​រាម ស្ថិតក្នុង​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមនស្ស​រីករាយ​ក្រៃលែង បាន​ចូលរួម​សម្ពោធ​ឆ្លង​ព្រះ​បទុម​ចេតិយ និង​សមិទ្ធផល​នានា នៅក្នុង​វត្ត​មណី​រតនា​រាម​នាពេលនេះ​។ សម្តេ​ធិបតី​បាន​មានប្រសាសន៍ទៀត​ថា កម្មវិធី​ថ្ងៃនេះ ជា​កម្មវិធី​សម្ពោធ​សមិទ្ធផល​ផ្នែក​សាសនា​នា​ថ្ងៃនេះ ជា​លើកដំបូង​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ហើយ​នឹង​ត្រូវ​ត្រៀម​សម្ពោធ​ថ្មីៗ​ជា​បន្ត​ទៀត​។

​សម្តេច​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​ទាំងអស់ ដែល​បាន​គាំទ្រ​ការដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​ការបោះឆ្នោត​ឆ្នាំ​២០២៣​កន្លងទៅ អ្នក​ពោធិ៍សាត់​ប្រមាណ ៨៧​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត ហើយ​ជាង ៩០​ភាគរយ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ ឆ្លើយតប​ការជឿទុកចិត្ត​នេះ រាជរដ្ឋាភិបាល​នឹង​ប្រឹងប្រែង​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ចាត់ទុក​សំណង់​ផ្នែក​ព្រះពុទ្ធសាសនា​នៅក្នុង​វត្ត​មណី​រតនា​រាម ក្នុង​ខេត្ត​ពោធិ៍សាត់​នេះ នឹង​ក្លាយជា​សំណង់​ផ្នែក​ព្រះពុទ្ធសាសនា​ចាក់គ្រឹះ​រាប់រយ​ឆ្នាំ​ទៅ​មុខ​ទៀត សម្រាប់​ការប្រតិបត្តិ​ផ្នែក​ព្រះពុទ្ធសាសនា​។​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​រួមគ្នា​ញ៉ាំង​ឱ្យ​សមិទ្ធផល​នេះ​លេច​ជា​រូបរាង​ឡើង​។​

​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ទឹកដៃ​នៃ​ការសាងសង់ ក៏​ដូច​ជា​ការ​គូរគំនូ​នានា​ទៅ​ព្រះ​បទុម​ចេតិយ ដែល​មាន​ភាព​ស្អាត និង​ប្រណីត​។​សន្តិភាព ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​ការកសាង​ជាតិ​។ សម្តេច​បន្តថា សេរីភាព​ផ្នែក​សាសនា ត្រូវបាន​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា យកចិត្តទុកដាក់​ខ្ពស់​ក្រោយ​រំដោះ​ប្រទេស​ចេញពី​របប​ខ្មែរក្រហម​ឆ្នា​១៩៧៩ ហើយ​សមិទ្ធផល​តាម​ទី​អារាម​រីក​ស្គុះស្គាយ​ទៅបាន ដោយសារ​ប្រជាពលរដ្ឋ​មានលទ្ធភាព មាន​ជីវភាព​ល្អ​ប្រសើរ​។ សម្តេច​ធិបតី បាន​ថ្លែងថា ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩ កម្ពុជា មាន​វត្ត​តែ​មួយ​ទេ ឥឡូវ​មាន​ជាង ៥​ពាន់​វត្ត​, មាន​ព្រះសង្ឃ​ជាង ៧​ម៉ឺន​អង្គ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការព្រួយបារម្ភ​រឿង «​សង្ក្រាន្ត​» ជា​រឿង​មួយ​ត្រឹមត្រូវ អត់​ខុស​នោះទេ​។ សម្តេច​បាន​មានប្រសាសន៍ថា កិច្ច​ការពារ​សម្បត្តិ​វប្បធម៌​ជា​រឿង​ធំ​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​រាល់​អាណត្តិ​មកហើយ ហើយ​កម្ពុជា​មិន​ឱ្យ​បាត់​ពិធី​ចូល​ឆ្នាំ​នោះ​ទេ​។ កម្ពុជា​នៅតែ​មាន​សិទ្ធិ​ប្រើប្រាស់​ពាក្យ «​សង្ក្រាន្ត​»

​ទោះបី​ថៃ​ចុះ​ពាក្យ​នេះ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក៏ដោយ​។ ហើយ​ឆ្នាំ​នេះ សម្ដេច​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រុង​ទាំងអស់ រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឱ្យ​កាន់តែ​សប្បាយ​នៅតាម​ខេត្ត ក្រុង​ស្រុក​នានា​។ សម្តេច​ធិបតី​បញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀម​ចុះ​បេតិកភណ្ឌ​រូបិយ​ចំនួន​៧​ទៀត​គ្នា​ពេលខាងមុខ ហើយ​សម្តេច​បាន​ណែនាំ​ឱ្យ​ក្រសួង​រៀបចំ​ឯកសារ​ដាក់ពាក្យ «​សង្ក្រាន្ត​» ក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើកទឹកចិត្ត​ឱ្យ​រួម​គ្នា​រៀបចំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យបាន​ច្រើន​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​មានប្រសាសន៍ ប្រកាស​ផ្តល់​រង្វាន់​សម្រាប់​ខេត្ត​ណា ដែល​មិន​មាន​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​។ សម្តេច​ក៏​បាន​ណែនាំ​ដល់​យុវជន​កុំ​លេង​អ្វី ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​។ សម្តេច​ណែនាំ​ឱ្យ​មាន​ការអត់ធ្មត់ និង​យោគយល់​គ្នា​ឱ្យបាន​ខ្ពស់​ពេល​ប៉ះពារ​គ្នា​ពេល​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពលករ​ខ្មែរ​នៅ​ថៃ មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ចូល​ប្រទេស​ថៃ​វិញ ឬ​ប្រទេស​ជិតខាង​ផ្សេងទៀត ដូចជា​ឡាវ ភូមា​វៀតណាម​ជាដើម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នោះឡើយ​។ សម្តេច​បាន​ណែនាំ​អាជ្ញាធរ​យកចិត្តទុកដាក់​សម្រួលការ​ឆ្លងដែន របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ហើយ​មិន​ត្រូវ​យក​ថ្លៃ​សេវា​ផ្សេងៗ​នោះឡើយ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ជា​សម្បត្តិ​រដ្ឋ ត្រូវ ពង្រឹង​ការបន្ត​អនុវត្តន៍​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​អ្នក​បំពាន និង​ប្រព្រឹត្ត​ខុស​។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​កុំឱ្យ​ពាក់ព័ន្ធ បើ​ពាក់ព័ន្ធ​ត្រូវ​បញ្ចប់​តួនាទី​។ សម្តេច​បន្តថា គណៈ​អភិបាលក្រុង​/​ស្រុក ជា​អ្នក​មាន​សមត្ថកិច្ច​ជួរមុខ ក្នុង​ការទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ជា​សម្បត្តិ​រដ្ឋ​។ សម្តេច​ធិបតី​បាន​ថ្លែងថា នៅ​កន្លែង​មាន​បញ្ហា​ក្តៅពាក់ព័ន្ធ​ការ​ទន្ទ្រាន​ដី​សម្បត្តិរ​ដ្ឋ ត្រូវ​គិតគូរ​តែងតាំង និង​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ស្រុក ដោយ​គិត​ពី​ប្រសិទ្ធភាព​ការងារ​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា ក្រុង​/​ស្រុក​ចំនួន​១០ ដែលមាន​សកម្មភាព​ទ​ន្ទ្រា​ន​ដី​របស់​ខ្លាំង នឹង​ត្រូវ​ពិចារណា​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​។ សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ឱ្យ​ដកហូត​ដី​ទំហំ​ប្រមាណ ៤​គីឡូម៉ែត្រ នៅ​កន្លែង​ផ្លូវ​អន្ទង់អាំង​ក្នុង​ស្រុក​វាលវែង ទុក​ជា​កន្លែង​អភិរក្ស​សម្រាប់​ទេសចរណ៍ ផ្សារភ្ជាប់​និង​ធម្មជាតិ​។ សម្តេច ក៏បាន​សម្រេច​ឱ្យ​លោក កែវ រតនៈ ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​ជជែក​ដកហូត​ដី​នេះ​មក​រក្សាទុក ធ្វើ​ជា​ទេសចរណ៍​ផ្សារភ្ជាប់​និង​ធម្មជាតិ​ពីព្រោះ​មិន​ងាយ​មាន​កន្លែង​ព្រៃ​ធម្មជាតិ​ដោះ​ស្រស់​ស្អាត​បែបនេះ​ណាស់​។

​សម្តេច​ក៏​ប្រកាស​ផ្អាក​ការចេញ​បណ្ណ​គម្រោង​វិនិយោគ​ផ្សារ​ភ្ជាប់​ធម្មជាតិ​ដែល​មាន​ដី​ទំហំ​ក្រោម​១០​ហិកតា​ផងដែរ​។​

​សម្តេច​ធិបតី បាន​ថ្លែងថា សម្រាប់​គម្រោង​អនុវត្តន៍​ហើយ អនុញ្ញាត​ឱ្យ​បន្ត ប៉ុន្តែ​ចំពោះ​គម្រោង​ណា​អនុវត្តន៍​មិនត្រូវ រឿង ហើយ​ខុសឆ្គង​ធ្ងន់ធ្ងរ​ត្រូវ​ដកហូត​ជាបន្ទាន់ ហើយ​សម្រាប់​គម្រោង​បាន​អាជ្ញា​បណ្ណ​ហើយ​មិនទាន់​អនុវត្តន៍ គឺ​ទុក​រយ​:​ពេល​៦​ខែ ដើម្បី​ឲ្យ​ពិចារណា​សា​រើ​ឡើងវិញ​។

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​បណ្ដា​សប្បុរសជន​ជាតិ និង​អន្តរជាតិ​មួយចំនួន​ផង​ដែរ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការកសាង​សមិទ្ធផល​នា​ថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.