ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្ពោធ​ឆ្លងកុដិ និង​របង​វត្ត​សំពៅ​មាស​កែវ​និមិត្ត​! អភិបាល​ខេត្ត​ព្រះវិហារ អំពាវនាវ​រៀបចំ​សោភ័ណភាព​ត្រៀម​អបអរ​ពិធី​បុណ្យចូឆ្នាំថ្មី

សម្ពោធ​ឆ្លងកុដិ និង​របង​វត្ត​សំពៅ​មាស​កែវ​និមិត្ត​! អភិបាល​ខេត្ត​ព្រះវិហារ អំពាវនាវ​រៀបចំ​សោភ័ណភាព​ត្រៀម​អបអរ​ពិធី​បុណ្យចូឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤​នេះ សមិទ្ធផល​ជាច្រើន​ក្នុង​វត្ត​សំពៅ​មាស​កែវ​និមិត្ត ហៅ​វត្ត​ក្វាំង ស្ថិតនៅ​ភូមិ​ប៉ា​លហាល ឃុំ​រី​រាយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ត្រូវបាន​សម្ពោធ​ឆ្លង ដើម្បី​បម្រើ​ការគោរព​ប្រណិប័តន៍​តាម​គន្លង​ព្រះពុទ្ធសាសនា ​។​

​ពិធី​សម្ពោធ​ឆ្លង​សមិទ្ធផល​ក្នុង​វត្ត​សំពៅ​មាស​កែវ​និមិត្ត ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កែវ ផុង ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម គង់ លី​វ៉ា ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ព្រមទាំង​មន្ត្រីរាជការ មកពី​តាម​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ ពុទ្ធបរិស័ទ​ជិត ឆ្ងាយ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រះ​តេជ​គុណ ប៊ុត សុភា ព្រះចៅអធិការ​វត្ត​សំពៅ​មាស​កែវ​និមិត្ត ព្រមទាំង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ អាចារ្យ គណៈកម្មាការ​វត្ត សប្បុរសជន ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​ខិតខំ​យក​អស់​ព្រះកាយពល បញ្ញាញាណ ធនធាន​ចូលរួមចំណែក​ក្នុង​ការកសាង​ឡើង​នូវ​សមិទ្ធិផល​នានា​ជាច្រើន​នៅក្នុង​វត្ត គួរ​ជាទី​ជ្រះថ្លា​សម្រាប់​ពុទ្ធបរិស័ទ ធ្វើបុណ្យ​សន្សំ​កុសល តាម​ផ្លូវ​ព្រះពុទ្ធសាសនា​។​

​ក្នុងឱកាស​នោះ លោ​អភិបាល​ខេត្ត​ព្រះវិហារ ក៏​បាន​ឆ្លៀត​គូស​រំលេច​ពី​ភាព​រីកចម្រើន​របស់​ប្រទេស​

​ជាតិ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លង​ទៅ ក្រោយ​ប្រទេស​រំដោះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា បច្ចុប្បន្ន​សមិទ្ធផល​ទាំងឡាយ​ដែល​កសាង​ឡើង​ដោយ​សម្តេច​តេជោ កំពុង​បន្ត​ថែរក្សា​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ មិន​ត្រឹមតែ​ថែរក្សា​សមិទ្ធផល​របស់​រាជរដ្ឋាភិបាលចាស់​ប៉ុ​ណ្ណោះ​ទេ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ដាក់ចេញ​គោលនយោបាយ និង​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​នាំមក​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​ប្រទេសជាតិ​។​

​ឯកឧត្តម គីម រិទ្ធី ក៏បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​អាជ្ញាធរ ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ រួម​គ្នា​ចូលរួម​ពង្រឹង និង​ពង្រីក​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​។ អនុសាសន៍​នោះ​រួមមាន​៖
* ព្រះសង្ឃ គណៈកម្មាការ តាជី យាយជី និង​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្តៃក្នុង សហការ​អនុវត្ត​តួនាទី ភាររ​កិច្ច តាម​ព្រះ​វិន័យ ឋានានុក្រម ដើម្បី​ពង្រឹង​នូវ​ឯកភាព​ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា​។​
* ប្រកាន់​កិច្ចសហប្រតិបត្តិការ​ល្អ​ថែម​ទៀត ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត អាជ្ញាធរ ស្រុក ឃុំ ភូមិ ដើម្បី​សហការ​បំពេញការងារ ឱ្យ​កាន់តែ​ទទួល​លទ្ធផល​ល្អ ប្រកបដោយ​ការយោគយល់​គ្នា និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​
* មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត និង​សាលា​គណ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​សាលា​ពុទ្ធិក​គ្រប់​កម្រិត ឱ្យ​ក្លាយជា​ថ្នាល​បណ្តុះបណ្តាល​ព្រះ​ធ​ម៍​ភាសាបាលី ភាសាសំស្ក្រឹត ចំណេះ​ទូទៅ និង​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ល្អ​។​
* តាមរយ​ហ​ព្រះពុទ្ធសាសនា សូម​ជំរុញ​ការផ្សព្វផ្សាយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ការគោរព​ច្បាប់​ចរាច​រណ៍ ការប្រតិបត្តិ​អំពើ​ល្អ ការទន្ទ្រាន​ដីធ្លី សីល​ធ​ម៍​ក្នុង​ការរស់នៅ តាមរយៈ​ការបញ្ជ្រាប​ព្រះធម៌​ទេសនា ការអប់រំ​តាម​សាលារៀន តាម​សហគមន៍​។​
* ផ្សព្វផ្សាយ​រៀបចំ​សោភ័ណភាព​ទីសាធារណៈ វត្ត​អារាម និង​ទី​សក្ការៈបូជា លំនៅដ្ឋាន ដើម្បី​ត្រៀម​អបអរសាទរ​ពិធី​បុណ្យចូឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខ​។​
* ណែនាំ​ផ្សព្វផ្សាយ​សាធារណជន ក្នុង​ការទប់ស្កាត់​ការ​លេងល្បែង​សុីសង ការលែង​ជះ​ទឹក លាប​ឃ្យូ​ង និង​សកម្មភាព​បង្ករ អាណាធិបតេយ្យ អសន្តិសុខ សណ្តាប់ធ្នាប់​ទីសាធារណៈ ជា​ពិ​សេខ​នៅ​ក្ន្ង​ការអបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​៕
ដោយ ៖ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.