ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី ចាត់​តំណាង​ចុះសួរសុខទុក្ខ​ជន​រង​គ្រោះថ្នាក់​ចរាច​រណ៍ ដោយសារ​រថភ្លើង​បុក​រថយន្តក្រុង នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី ចាត់​តំណាង​ចុះសួរសុខទុក្ខ​ជន​រង​គ្រោះថ្នាក់​ចរាច​រណ៍ ដោយសារ​រថភ្លើង​បុក​រថយន្តក្រុង នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៤​នេះ លោក​បណ្ឌិត ហេង សុខ​គង់ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ស​.​ស​.​យ​.​ក និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក ខេត្ត​ពោធិ៍សាត់ តំណាង​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​លា​របស់លោក ហ៊ុន ម៉ា​នី និង​លោកស្រី មក​ជូន​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​រថយន្តក្រុង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ច្រកចូល​រមណីយដ្ឋា​ទឹក​ធ្លាក់ច្រ​ក​ល្អៀង ស្ថិតក្នុង​ភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​បណ្តាលឲ្យ​មាន​អ្នករង​របួស​ស្រាល ធ្ងន់ សរុប​ចំនួន​៤៦​នាក់​។​

​ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រសួងសុខាភិបាល អភិបាលខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ជន​រង​គ្រោះថ្នាក់​ចរាច​រណ៍​ទាំងអស់ បាន​ទទួល​ការព្យាបាល​ប្រកបដោយ​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ ហើយ​មួយចំនួន​ដែល​មាន​សភាព​រងរបួស​ស្រាល ក៏​បាន​ចេញ​ពី​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ និង​រហូតមកដល់​ថ្ងៃ​ទី​៣០ ខែ​មីនា នេះ​នៅសល់​អ្នករងរបួស​តែ​១៨​នាក់​ទេ និង​បន្ត​សុំ​ចេញ​នា​ល្ងាច​ថ្ងៃទី​៣០ មីនា នេះ​ជា​បន្ត​ទៀត​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ហេង សុខ​គង់ បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​របស់​លោក ហ៊ុន ម៉ា​នី ជូនពរ​ដល់​រងគ្រោះថ្នាក់​ទាំងអស់​បាន​ឆាប់​ជាសះស្បើយ និង​វិលត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ​ក្នុងពេល​ឆាប់ៗ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.