ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី

កម្លាំង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ចុះ​សម្អាត​អនាម័យ​តាម​ដងផ្លូវ​និង​សួនច្បារ​តេជោ ឈ្នះ ឈ្នះ ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ​

កម្លាំង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ចុះ​សម្អាត​អនាម័យ​តាម​ដងផ្លូវ​និង​សួនច្បារ​តេជោ ឈ្នះ ឈ្នះ ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​: អនុវត្ត​តាម​ការណែនាំ​និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ ២០២៤​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ជាច្រើនរូប បាន​ចុះ​សម្អាត​អនាម័យ​តាម​ដងផ្លូវ​សាធារណៈ និង​សួនច្បារ​ក្នុង​ក្រុង ដើម្បី​ជា​ការលើកកម្ពស់​សោភ័ណភាព អោយ​ស្រស់បំព្រង​ក្នុង​ខេត្ត​នូវ​ការត្រៀម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ចាត់តាំង លោក​វរសេនីយ៍ទោ អ៊ុយ ផល្លី អធិការរង ទទួល​ផែន​ការងារ​បង្ការ​ពន្លត់​អគ្គីភ័យ ដឹកនាំ​កម្លាំង​ប្រចាំ​បញ្ជា វេន​៣ ចំនួន ០៥​នាក់ រថយន្ត​ដឹក​ទឹក​ចំនួន ០១​គ្រឿង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​សម្អាត​តាម​ទី​សា​ធា​រណះ សួន​តេជោ ឈ្នះ ឈ្នះ និង សួន​រង្វង់​មូល​អន្តរជាតិ​ប៉ោយ​ប៉ែត​។​

​សកម្មភាព​នេះ គឺជា​សារ​ដាស់តឿន​ជម្រុញ​ដល់​ពលរដ្ឋ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស ដែល​នៅ​តាម​សងខាង​ផ្លូវ​ជាតិ​លេខ​៥ ឲ្យមាន​ការស្រឡាញ់​បរិស្ថាន ចូលរួម​សម្អាត​អនាម័យ​តាម​ទីសាធារណៈ ទីប្រជុំ និង​ផ្ទះសម្បែង​រៀងៗ​ខ្លួន ដើម្បី​ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.