ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ

​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​អំពី​បញ្ហា​គ្រោះ​អគ្គិភ័យ​ដែល​បង្កឡើង​ដោយ​ភ្លើងអគ្គិសនី ភ្លើងទាន ធូប ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ​។​

​ការ​ថ្លែង​បែប​នេះ​របស់​ឯកឧត្តម​អភិបាលខេត្ត​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មីនា និង​ទិសដៅ​ការងារ​ខែមេសា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​មីនា​ឆ្នាំ​២០២៤​នេះ​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ការ​កោត​ស​សេ​ី និង​អរគុណ​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​ដែល​បាន​ចូលរួម​ថែរក្សា សន្តិសុខ​សណ្តាប់ធ្នាប់​បាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​បន្ថែម​លើស​ពីនេះ​ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ​មួយ​ដូច​ខាងក្រោម​៖
*​ទី​១៖ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ​។​
*​ទី​២៖ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​រៀបចំ​តុ​ប​តែ​ភ្លេីង​លម្អរ​ឱ្យបាន​ស្អាត​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក៏ដូចជា​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​។
*​ទី​៣៖ រដ្ឋបាល​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​អស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជា​ពិសេស​ត្រូវ​ពង្រឹង​ការគ្រប់គ្រង ថែរក្សា​ការពារ​ដី​រដ្ឋ ដី​ចំណី​បឹង ទន្លេ ព្រែក ឱ្យបាន​ល្អ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។​
*​ទី​៤៖ អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​ពង្រឹង​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ការទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​
*​ទី​៥៖ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​ជំរុញ និង​ទប់ស្កាត់​ការសាងសង់​សំណង់​ផ្សេងៗ​ដែល​រំលោភ​មកលេី​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.