ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

សម្តេច ម៉ែន សំអន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប មិត្តភាព​កម្ពុជា​-​វៀតណាម​ខេត្ត​ស្វាយរៀង​

សម្តេច ម៉ែន សំអន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប មិត្តភាព​កម្ពុជា​-​វៀតណាម​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​) ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ស្តូប មិត្តភាព​កម្ពុជា​-​វៀតណាម​ខេត្ត​ស្វាយរៀង ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​លើកឡើង​ថា ការសម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅក្នុង​ខេត្ត​ស្វាយរៀង គឺ ជា​និមិត្តរូប​នៃ​ការដឹងគុណ របស់​បក្ស រដ្ឋ ប្រជាជន និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ចំពោះ​បណ្តា​វីរបុរស​ដែល បាន​ពលី​ជីវិត កងទ័ព​ស្ម័គ្រចិត្ត វៀតណាម និង​កម្មាភិបាល យុទ្ធជន កងយោធពល​ខេមរភូមិន្ទ ដែល​ពលី​ជីវិត ដើម្បី​ឯករាជ្យ សេរីភាព របស់​ប្រទេសជាតិ និង​សុភមង្គល​របស់​ប្រជាជន ហើយ​សម្រាប់​ខេត្ត​ស្វាយរៀង ស្តូប ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ថ្ងៃនេះ គឺជា​ស្តូប​ទី​១៨ ដែល​បាន​សាងសង់​រួច​ក្នុងចំណោម​ស្តូប​ចំនួន ២៣ នៅ​ទូទាំង​ប្រទេស​។​

​សម្កេត​កិត្តិតិស​ង្គ​ហបណ្ឌិត បានបញ្ជាក់​ថា ដោយសា​មាន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន មក​ជួយ​រំដោះ​ទើប​យើង​បាន​រួច​ពី​សេចក្តីស្លាប់​ពី​របប​ដ៏​ឃោ ឃៅ​យង់ឃ្នោង ប៉ុល ពត នា​ថ្ងៃ ០៧ មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការអនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បានធ្វើឱ្យ ប្រទេសជាតិ​មាន​សុខ​សន្ដិភាព​ពេញ ផ្ទៃ​ប្រទេស​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​ដំបូល​សន្ដិភាព​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួមគ្នា ថែរក្សា​សុខសន្ដិភាព ថែរក្សា​សំណង់​ស្តូប​មិត្តភាព​នេះ​ឲ្យបាន​ឋិតថេរ​គង់វង្ស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.